ព្រឹតិ្តការណ៍ថ្មីៗ

គ្រឿងញៀន និង បញ្ហាសំរាម ត្រូវបានដាក់ជាបៀបវារៈសំខាន់ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែមេសា ឆ្នាំ២០១៩នេះ

4 ខែ មុន 27 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង ០០នាទី

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែមេសា និងទិសដៅការងារ ខែឧសភា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង លោក អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក តំណាងយោធាប្រចាំខណ្ឌ លោក នាយក-រងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះជំនាញជុំវិញខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ លោក ប្រធានប្រជាការពារខណ្ឌ និងលោកតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌដូនពេញ ផងដែរ ។

ក្នុងនោះ លោកប្រធានអង្គប្រជុំ បានសង្កត់ធ្ងន់ និងដាក់ចេញជាផែនការអនុវត្ត លើបញ្ហាការងារប្រយុទ្ធប្រឆាំងនឹង ការចែកចាយ លក់ដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាន និងការដោះស្រាយជាក់ស្តែងបញ្ហាសំរាមកកស្ទះនៅទីលានចាក់សំរាម ដែលបណ្តាលឲ្យសំរាមនៅតាមដេប៉ូក្នុងមូលដ្ឋាន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!