ព្រឹតិ្តការណ៍ថ្មីៗ

ព្រឹកម៉ិញ! ចោរធ្វើសកម្មភាពឆក់ បានសម្រេច នៅសង្កាត់ភ្នំពេញថ្មី

3 សប្តាហ៍ មុន 61 តូ សុផល

ភ្នំពេញ៖ អ្នកគ្រូបង្រៀននៅសាលាប៊ែធីត្រូវជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់យកកាបូបយួរដៃ បានសម្រេច 

ហេតុការណ៍កើតឡើងកាលពីម៉ោង១១ និង១៥នាទីថ្ងៃទី២៦ មេសា ២០១៩ នៅលើកំណាត់ផ្លូវ ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះ ឈ្មោះ ព្រំ សម្បត្តិធារី អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពពីជនរងគ្រោះឲ្យដឹងថាមុនកើតហេតុគាត់ជិះម៉ូតូស្កូបពី ពណ៌ឈាមជ្រូក ដោយជិះតាមផ្លូវ៥៩៧ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូប្រភេទអូតូមិនស្គាល់ម៉ាកមកពីក្រោយធ្វើសកម្មភាពលូកដៃឆក់យកកាបូបយួរដៃពណ៌ពងមាន់ដែលគាត់ដាក់នៅចន្លោះកណ្តាលម៉ូតូបានសម្រេចហើយកេចខ្លួនដោយសុវត្តិភាព។

ជនរងគ្រោះបន្តថាក្នុងកាបូបខាងលើមានឯកសារមួយចំនួនកាតATMមួយសន្លឹក កាត់មន្ត្រីរាជការក្រសួងអប់រំមួយសន្លឹក លុយដុល្លា១៣៥ដុល្លា និងទូរស័ព្ទដៃម៉ាក Iphone6 Plus មួយគ្រឿងផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!