ព្រឹតិ្តការណ៍ថ្មីៗ

សង្ឃឹមថា គ្មានការដោះលែងក្រៅប្រព័ន្ធច្បាប់ ករណី បង្ក្រាបល្បែងកន្ទុយលេខ នៅខណ្ឌមានជ័យ

4 ខែ មុន 130 តូ សុផល

ភ្នំពេញ៖ នៅវេម៉ោង ១៥’៤០នាទី នាថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ ដោយមានការចង្អុលបង្ហាញ ពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី កែវ សុគន្ធា ផងដែរ នោះកម្លាំងអាជ្ញាធរចម្រុះខណ្ឌមានជ័យ មានកម្លាំងនគរបាល និងកម្លាំងប្រជាការពារជាច្រើននាក់ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបើកការចុះបង្ក្រាបទីតាំងកត់កន្ទុយលេខខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចផ្សារក្រមួនលូ៥ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៥ និង ៤០នាទីរសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ ។

👉ជាលទ្ធិផល កម្លាំងចម្រុះ បានឃាត់ខ្លួនមនុស្សស្រីចំនួន ៤នាក់ ក្នុងនោះ ២នាក់ជាអ្នកកត់ និង២នាក់ ទៀតជាអ្នកចូលទៅចាក់ និងដកហូតលុយខ្មែរ ២លានរៀល រួមទាំងក្រដាស់ឆ្នោតខុសច្បាប់ជាច្រើន រួមទាំងវត្ថុតាងមួយចំនួនធំទៀតផងដែរ ។

ក្រោយការឃាត់ខ្លួនមនុស្សទាំង៤នាក់ និងវត្ថុតាងត្រូវបញ្ចូនកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី៣ ក្នុងនោះដែរ អ្នកដែលចូលទៅចាក់២នាក់ គឺត្រូវនគរបាលធ្វើការអប់រំណែនាំរួចអនុញ្ញាតិអោយត្រឡប់ទៅផ្ទះវិញ ដោយឡែកស្ត្រី២នាក់ទៀតដែលជាអ្នកកត់ ត្រូវឃាត់ខ្លួនរងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ