ព្រឹតិ្តការណ៍ថ្មីៗ

ជំនួបរវាង ផ្កាយ៣ ស ថេត និង នាយកផ្នែកសង្គ្រោះអេមស្វត់ដែលជាអង្គការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

3 សប្តាហ៍ មុន 28 តូ សុផល

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ​ ៧រោច​ ខែចេត្រ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦២​ ត្រូវនិងថ្ងៃទី​២៦​ ខែមេសា​ ឆ្នាំ២០១៩

​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានអនុញ្ញាតអោយ​ លោក​ Eric Meldrum​ នាយកផ្នែកសង្គ្រោះអេមស្វត់ដែលជាអង្គការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​ និង​ លោក​ Flint Flesher, អ្នកគ្រប់គ្រងការបណ្តុះបណ្តាលនៅអង្គការ​ swat

លោក​ Eric Meldrum​ បានកោតសរសេីរដល់កងកម្លាំងដែលបានប្រឹងប្រែងសហការក្នុងការបង្ក្រាបការជួញដូរមនុស្សដោយជោគជ័យកន្លងទៅ​ ជាពិសេសកាបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំជាបន្តបន្ទាប់

ឯកឧត្តមស្នងការក៏បានជម្រាបទៅលោកអេរិចឱ្យដឹងថា​ នឹងបន្តបង្រ្កាបគ្រឿងញៀនអោយបានកាន់ច្រេីននៅក្នុងឆ្នាំ២០១៩​ ហេីយយុទ្ធនាការត្រួតពិនិត្យគ្រឿងស្រវឹងក្នុងមួយសប្តាហ៍កន្លងទៅនេះ​ សង្កេតឃេីញថាករណីគ្រោះថ្នាក់ចរាចរ​ ថយចុះ​ ដូច្នេះនឹងបន្តយុទ្ធសាស្រ្តនេះទៀត។

អង្គការអេមស្វត់ បានជួយឧបត្ថម្ភអាវក្រោះចំនួន២០ និងខ្នោះដៃចំនួន២០ដល់កងកម្លាំងដែលបានប្រឹងប្រែងបំពេញការងារការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!