ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់ ដែលអាជ្ញាធរខណ្ឌសែនសុខបង្ក្រាបកាលពីថ្មីៗនេះ បើកដំណើរការវិញទាំងអស់!

5 ខែ មុន 147 តូ សុផល

ភ្នំពេញ៖ កន្លែងល្បែងហ្គេមដុះស្លែរបង្កប់ល្បែងភ្នាល់នានា ជាច្រើនកន្លែង ដែលស្ថិតនៅតាមបណ្តោយ ផ្លូវ១៩៨៦ ផ្លូវ១០១៩(ផ្សារដីហុយ) និងទីតាំងនៅសង្កាត់ឃ្មួញ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌសែនសុខចុះបង្ក្រាប និងរឹបអូសបានកុំព្យូទ័រចំនួនរាប់រយគ្រឿង និងបានឃាត់ខ្លួនសិស្សសាលា និងក្មេងមិនទាន់គ្រប់អាយុមួយចំនួនកាលពីកាលពីថ្មីៗនេះ ត្រូវបានបើកអោយដំណើរការវិញយ៉ាង រលូន។

គួររំលឹកដែរថាកិច្ចប្រតិបត្តិការ ក្នុងការចុះបង្ក្រាបទីតាំងហ្គេមខុសច្បាប់នេះ ក្រោមការដឹកនាំកម្លាំង អនុវត្តន៍ផ្ទាល់ដោយលោក សាំង សុភៈវិចិត្រអភិបាលរងខណ្ឌដែលទើបនិងផ្លាស់មកពីខណ្ឌទួកគោក ក្រោមការចង្អុរបង្ហាញពីលោក ប៉ឹល កុសលអភិបាលខណ្ឌសែនសុខ ដែលទើបឡើងកាន់ដំណែងថ្មីៗ។ មន្ត្រីជំនាញខណ្ឌសែនសុខបានឲ្យដឹងថា៖ ការចុះបង្ក្រាបទីតាំងហ្គេមអនឡាញកន្លងមក មានបង្កប់ ល្បែងភ្នាល់គ្រប់ប្រភេទ (ភ្នាល់បាល់ ប្រណាំងសេះ ឡូតូ បៀ ជាពិសេសមាន Live ផ្ទាល់ពីកាស៊ីណូ និងមានការប្រើប្រាស់គ្រឿងញៀនថែមទៀតផង។
ប្រភពពីប្រជាពលរដ្ឋជិតខាងក្បែរផ្ទះល្បែងហ្គេមស៊ីសងបាន ប្រាប់អ្នកសារព័ត៌មាន ធី អិន អិន ថា៖ កន្លែងហ្គេមទាំងនេះ អាជ្ញាធរខណ្ឌ សង្កាត់ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបជាញឹកញាប់ញយដងដែរ ប៉ុន្តែមិនទាន់បានមួយផ្សែងបារីផង ហ្គេមនៅទីតាំងនេះក៏ចាប់ផ្តើមបើកវិញយ៉ាងរលូន។ ពួកគាត់បន្ត ទៀតថា ការចុះបង្ក្រាបកន្លងមកក្លាយជាប្រពៃណីទៅហើយ ចាប់លែងៗ (យូរៗបែរលែងចាប់ទៅវិញ) មើលទៅដូចឆាកល្ខោនសំដែងអោយតែល្អមើលតែប៉ុណ្ណោះ។
ពួកគាត់ចោទជាសំណួរថា៖ តើវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ និងប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចុះមកនោះ ទាំងអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានបានអនុវត្តក្នុងកម្រិតណាដែរ?
តើ ឯកឧត្តម ប៉ា សុជាតិវង្សអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញលោកបានជ្រាបពីបញ្ហាទាំងនេះទេ? ចុះបើបានជ្រាបហើយនិងមាន វិធានការណ៍បែបណា ឬបន្តបណ្តែតបណ្តោយអោយប្រជាពលរដ្ឋអស់ជំនឿចិត្តលើអាជ្ញាធរមូលដ្ឋាន?

image image image image

document.currentScript.parentNode.insertBefore(s, document.currentScript);

អាន៖  អាណាព្យាបាលទាំងអស់គួរប្រយ័ត្ន! សូម្បីតែនៅទីតាំងហ្គេមអនឡាញ(Internet)ក៍មានការចរាចរ គ្រឿងញៀនដែរ!

 

 

អនុសាសន៍ សម្តេចក្រឡាហោម ស ខេង ហាក់គ្មានប្រសិទ្ធិភាព ខណៈ ល្បែងស៊ីសងភ្នាល់ចាក់បាល់ និងហ្គេមអិនធឺណិត កំពុងរីកដូចផ្សិត ក្នុងក្រុងបាត់ដំបង

3 ថ្ងៃ មុន 773 តូ សុផល

ភ្លេចៗខ្លួន ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ បើកវិញអស់ហើយ!

3 សប្តាហ៍ មុន 445 តូ សុផល

ចូលឆ្នាំចិនថ្ងៃទី១ បង្ក្រាបគ្រឿងញៀននៅត្រពាំងឈូក ឃាត់មនុស្ស៦នាក់ រឺបអូសទូហ្គេមបាញ់ត្រី១ទូ VIDEO

4 សប្តាហ៍ មុន 422 តូ សុផល

ជនសង្ស័យជួញដូរថ្នាំញៀន ២នាក់ រួមទាំងថ្នាំញៀន ១២០កញ្ចប់តូច ត្រូវបានបង្រ្កាប និងដកហូត

1 ខែ មុន 80 តូ សុផល

អភិបាលខណ្ឌចំការមនមិនហ៊ានបង្ក្រាបហ្គេមបាញ់ត្រីនៅកោះពេជ្រ 

1 ខែ មុន 303 តូ សុផល

ហ្គេមអនឡាញជាច្រើនទីតាំងក្នុងខណ្ឌសែនសុខត្រូវបានបិទទ្វារ ខណះទីតាំងហ្គេមអនឡាញបង្កប់ ល្បែងស៊ីសង យីហោ 4G INTERNET 88 នៅផ្លូវ២៧១ កំពុងដំណើរយ៉ាងរលូន (Video)

1 ខែ មុន 272 តូ សុផល

ទីតាំងហ្គេមបាញ់ត្រីដុះស្លែនៅតាមផ្លូវ ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ កំពុងដំណើរការយ៉ាងរលូន ពលរដ្ឋស្នើអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានចាត់វិធានការផង(វីដេអូ)

1 ខែ មុន 121 តូ សុផល

អីយ៉ា! ល្បីហើយ អាជ្ញាធរខណ្ឌចំការមនចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី

1 ខែ មុន 334 តូ សុផល

ហ្គេមបាញ់ត្រី នៅផ្សារសូរិយាម៉លនៅតែបន្តដំណើរការយ៉ាងគគ្រឹកគគ្រេង ខណះដែល លោកអភិបាល ខណ្ឌឡើងថ្មី និងលោកអធិការខណ្ឌ មិនអនុវត្តន៍តាម អនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង

1 ខែ មុន 483 តូ សុផល

បិទទីតាំងហ្គេមអនឡានមួយកន្លែង អប់រំសិស្សអនុវិទ្យាល័យក្រែង ២០នាក់ដែលចូលលេងភ្លេចការសិក្សា

2 ខែ មុន 59 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: info@tnn-news.com

បណ្តាញសង្គម