ព្រឹតិ្តការណ៍ថ្មីៗ

មានតែជួយគ្នាមួយដៃមួយជើង បើមិនចឹង ស្អុយចូលមិនចុះទេ!

3 សប្តាហ៍ មុន 26 តូ សុផល

ភ្នំពេញ៖ នៅ ២៦ មេសា  ២០១៩ សកម្មភាពកម្លាំងប្រជាការពារខណ្ឌដូនពេញ សហកាជាមួយ រថយន្តរបស់ក្រុមហ៊ុនស៊ីនទ្រី ចុះប្រមូលសំរាមដែលនៅសេសសល់ពីការប្រមូលនាយប់មិញ ជាពិសេសសំរាមដែលចេញខុសម៉ោង នៅតាមបណ្តោយផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ។

សូមបញ្ជាក់ថា:កាលពីយប់ម្សិលមិញនេះ កម្លាំងប្រជាការពារខណ្ឌ បានសហកាជាមួយ រថយន្តរបស់ក្រុមហ៊ុនស៊ីនទ្រី ដោយបានចុះប្រមូលសំរាម តាមដេប៉ូធំៗ ក្នុងមូលដ្ឋានខណ្ឌ រហូតដល់ម៉ោង០១:០០នាទី យប់ ក៏ប៉ុន្តែក្រោយពីកាប្រមូលសំរាមរួចមក មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានបន្តយកសំរាមមកចោលនៅលើទីតាំងដែលបានប្រមូលរួច ជាហេតុនាំអោយមានសំរាមខុសម៉ោងនៅតាបណ្តាដេប៉ូនានាក្នុងមូលដ្ឋានខណ្ឌដដែល ។

រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ សូមយកសំរាម មកចោលតាមពេលវេលាដែលបានកំណត់ ជៀសវាងការប្រមូល ម្តងហេីយម្តងទៀត នៅតែមានសំរាមដដែល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!