ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តក្រុមហ៊ុន SL បុកស្លាប់កូនស្រី ម្តាយរបួសធ្ងន់ ៤ខែហើយ មិនទាន់ដោះស្រាយ

3 សប្តាហ៍ មុន 38 តូ សុផល

កំពង់ស្ពឺ ៖ នារីនិស្សិតឆ្នាំទី១ ម្នាក់បានស្លាប់ ចំណែកម្តាយរងរបួសធ្ងន់ ក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំបើកបុកម៉ូតូពីក្រោយ នៅតាមផ្លូវ៤១ ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពៗ នៅវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ កន្លងមក រហូតមកដល់ពេលនេះអស់រយៈពេល៤ខែហើយ ភាគីជនរងគ្រោះនៅមិនទាន់ទទួលបាននូវដំណោះស្រាយ សំណងរដ្ឋប្បវេនី ឬសំណង់ផ្លូវច្បាប់ឡើយ ខណៈដែលកូនស្រីស្លាប់បាត់ជីវិតទៅហើយ រីឯម្តាយរបួសបាក់ដៃ បាក់ជើងបច្ចុប្បន្ន បន្តព្យាបាលនៅផ្ទះ របួសមិនទាន់សះស្បើយ ។

ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅសេរីឆ្នាំ២០១០ ពាក់ស្លាកលេខតាកែវ 1C-2352 ។ ចំណែករថយន្ត ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ 3C-4356 ដឹកការ៉ូរបស់ក្រុមហ៊ុន SL ដែលមានលោក ស៊ី លាង ជាម្ចាស់ក្រុមហ៊ុន បើកបុកម៉ូតូ នារីរងគ្រោះ២នាក់ម្ដាយកូន ពីក្រោយ ឈ្មោះ ជា ហុយណា រីឯម្តាយរងរបួសធ្ងន់ឈ្មោះ សួស ស្រីពៅ អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រៃឈ្នួល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមក្រុមគ្រួសារជនរងគ្រោះ បានត្អូញត្អែថា កើតហេតុតាំងពីល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ អស់រយៈពេល៤ខែមកហើយ រថយន្តបង្ក អ្នកបើកបររថយន្ត ម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដោយអូសបន្លាយរយៈពេលច្រើនខែ ស្ងាត់បាត់ដំណឹង ទើបក្រុមគ្រួសារ ភាគីរងគ្រោះ ទទូចស្នើរសុំ ទៅស្ថាប័នសមត្ថកិច្ច តុលាការ មេត្តាជួយរកដំណោះស្រាយ ខណៈដែលសំណង់រដ្ឋប្បវេណី ក៏អត់ សំណង់ផ្លូវច្បាប់ក៏មិនទាន់ឃើញ ខាងភាគីថៅកែក្រុមហ៊ុន រថយន្តដឹកគ្រឿងសំណង់ និងភាគីរងគ្រោះ ដើម្បីរកដំណោះស្រាយ បញ្ចប់រឿងនៅឡើយ ៕

TNN និងផ្សាយលម្អិតបន្តទៀត ប្រសិនបើមានការពន្យល់បកស្រាយពី អាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធទាំងអស់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!