ព្រឹតិ្តការណ៍ថ្មីៗ

ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សិក្សា​ថ្មី ចំនួន​៨ខ្នង ១៥៧បន្ទប់ នៃគម្រោង​ពង្រីក​សាលា​មធ្យម​សិក្សា នៅ​រាជធានីភ្នំពេញ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន

2 ខែ មុន 21 តូ សុផល

ភ្នំពេញ៖  នាព្រឹកថ្ងៃ​ពុធ ០៧រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩នេះក្នុង​បរិវេណ​វិទ្យាល័យ​ព្រែក​លៀប រដ្ឋបាលរាជធានីភ្នំពេញ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សិក្សា​ថ្មី ចំនួន​៨ខ្នង ១៥៧បន្ទប់ នៃគម្រោង​ពង្រីក​សាលា​មធ្យម​សិក្សា នៅ​រាជធានីភ្នំពេញ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ហុីដេហុីសា ហូរីណូអ៊ូឈី ឯកអគ្គរាជទូត​វិសាមញ្ញនិង​ពេញ​សមត្ថភាព​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

អគារ​សិក្សា​ថ្មី​ចំនួន ០៨ខ្នង មាន​នៅ​វិទ្យាល័យ ហ៊ុន សែន បូរី១០០ខ្នង ៥ជាន់ ២០បន្ទប់ អនុវិទ្យាល័យ​ចំរើន​ផល ៤ជាន់ ២៤បន្ទប់​ អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍​ចិន​តុង ៣ជាន់ ១២បន្ទប់​ វិទ្យាល័យ​ឫស្សីកែវ ៣ជាន់ ២៤បន្ទប់​វិទ្យាល័យ​ព្រែក​លៀប ៣ជាន់ ២១បន្ទប់ អនុវិទ្យាល័យ​ទឹក​ល្អក់ ៤ជាន់ ២០បន្ទប់ អនុវិទ្យាល័យ​អូរបែកក្អម ៣ជាន់ ១២បន្ទប់ និង​វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន​៣ជាន់ ២៤បន្ទប់​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!