ព្រឹតិ្តការណ៍ថ្មីៗ

កុមារាម្នាក់ ត្រូវឪពុកចុង ចាក់បណ្តាលឱ្យស្លាប់ ចំណែកប្រពន្ធរងរបួសធ្ងន់ធ្ងរ នៅខេត្តព្រះសីហនុ

4 ខែ មុន 83 តូ សុផល

(ព្រះសីហនុ​)៖ កុមារាម្នាក់ដែលមានអាយុទើបតែ ៦ឆ្នាំ ត្រូវបានឪពុកចុងយកកូនកាំបិតចុងស្រួចមកចាក់បណ្តាល ឲ្យស្លាប់យ៉ាងអាណោធអាធ័ម ចំណែកប្រពន្ធបានរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

ហេតុការណ៍បានកើតឡើងនៅនាវេលាម៉ោង២១៖៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចកោះឬស្សី ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យជាឪពុកចុងមានឈ្មោះ ម៉ៅ ឈឿន អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកកុមាររងគ្រោះមានឈ្មោះ ឃីន អាយុ៦ឆ្នាំ រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត និងប្រពន្ធឈ្មោះ សែម ខោន អាយុ៣៣ឆ្នាំ បានរងរបួសធ្ងន់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

បើតាមលោកស្នងការ មូលហេតុដែលបណ្តាលឱ្យកើតមានអំពើឃាតកម្មនេះ មកពីជនសង្ស័យស្រវឹងស្រា ហើយមានទំនាស់ពាក្យសំដី នៅក្នុងក្រុមគ្រួសារ ទើបធ្វើឱ្យជនសង្ស័យ ប្រព្រឹត្តបទល្មើសតែម្តង។

បន្ទាប់ពីប្រព្រឹត្តបទល្មើសរួចជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងជំនាញឃាត់បានភ្លាមៗ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕(លោកម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!