ពីរនាក់មីងក្មួយស្លាប់ជាមួយគ្នា​ គ្រាចុះបេះកញ្ឆែត

4 ខែ មុន 349 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

ត្បូងឃ្មុំ៖ ម្តាយមីងនិងក្មួយ ខណ:ដែលចុះ បេះកញ្ឆែតដើម្បីចិញ្ចឹមជីវិត ត្រូវរអិលជើងធ្លាកចូលប្រឡាយស្លាប់ទាំងពីរនាក់ គ្រាដែលម្នាក់ខំព្យាយាមជួយតែមិនបានសរេច។ហេតុការណ៏នេះបាន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះត្រួតពិនិត្យកាលពីវេលាម៉ោង៣ និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចនៅចំណុចប្រឡាយទឹក ចម្ងាយបប្រហែល២៥០ ម៉ែត្រខាងកើតភូមិគោល ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។

 

ជនរងគ្រោះមានឈ្មោះ កែវ ធារ៉ា ភេទស្រី អាយុ២២ឆ្នាំ និង ម្នាក់ទៀតត្រូវជាក្មួយឈ្មោះ ចាន់ ស្រីធី ភេទស្រី អាយុ១៥ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិ៨-១៥ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

 

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញជនរងគ្រោះទាំងពីរនាក់ មកបេះកញ្ឆែតនៅកន្លែងកើតហេតុចន្លោះម៉ោង ៣រសៀល បន្ទាប់មកមានក្មេងឃ្វាលគោ បានឃើញ ក្មេងស្រីជំទង់ ចុះទៅបេះកញ្ឆែតនៅមាត់ប្រឡាយ ក៏រអិលជើងធ្លាក់ក្នុងទឹក ពេលឃើញដូច្នោះម្តាយមីង បានស្ទុះទៅជួយចាប់សក់ ក៏រអិលជើងធ្លាក់ទឹកបណ្តាលឲ្យលិចទៅក្នុងទឹកបាត់ទៅ។ ក្មេងឃ្វាលគោឃើញដូច្នេះ ក៏រត់ទៅប្រាប់អ្នកបង់សំណាញ់ ដែលនៅឆ្ងាយពីទីនោះប្រហែល៥០ ម៉ែត្រ ហើយអ្នកបង់សំណាញ់ បានទូរស័ព្ទទៅប្រាប់បងប្អូនជនរងគ្រោះឲ្យមករាវរកជនរងគ្រោះ ក្នុងទឹកកន្លែងកើតហេតុ ។ក្រោយការរាវរកឃើញ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត មិនអាចជួយ សង្គ្រោះបានឡើយ។

 

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនគរបាលស្រុក សហការជាមួយគ្រូពេទ្យ ចុះស្រាវជ្រាវពិនិត្យសាកសព  ឃើញថាសាកសព ពិតជាស្លាប់ដោយលង់ទឹកពិតមែន។ការពិនិត្យបានចប់សព្វគ្រប់សាកសពត្រូវបានប្រគល់ជូនបងប្ងូន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

2aa1e61d-1cb6-4876-a760-f6fd8e860680 72e1dd81-c498-4513-b9ad-53477f669150 628f8956-c607-430e-ad6a-adac0c554c2e

 

អាន៖  បញ្ជីរាយនាមសប្បុរសជនជួយឧបត្ថមសំរាលថ្លៃព្យាល កូនតូចរបស់ លោក សំបុល វិជ្ជា និពន្ធនាយកព័ត៌មាន TNNដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ

 

 

បាត់មួយព្រឹកថ្ងៃឡើងប្រទះឃើញអណ្តែតចេញពីរណ្តៅជីកយកអាច់ដី

5 ថ្ងៃ មុន 102 វីជ្ជា ស្លាប់រស់ជារឿងធម្មតា​

អភូហេតុចំឡែក! យុវត្តីម្នាក់លុងទឹក៦ម៉ោង ផុសមកវិញនៅរស់រានមានជីវិត!

1 សប្តាហ៍ មុន 304 តូ សុផល

សិស្សសាលា០៤នាក់ជិះទូកលេងកណ្ដាលបឹងលិចស្លាប់ម្នាក់ នៅចំណុចបឹង ក្នុងស្រុកស្នួល

1 ខែ មុន 35 តូ សុផល

ស្រែ​យំបោកខ្លួន​ ខណៈឃើញ​សពប្តីអណ្ដែត​ទឹក ក្រោយបាត់ប្ដី​៣ថ្ងៃ !

1 ខែ មុន 193 តូ សុផល

ក្មេងប្រុសម្នាក់យំតាម ឪពុកទៅកន្លែងធ្វើការសំណង់ ដូចទៅឲ្យលង់ទឹកស្លាប់

2 ខែ មុន 109 តូ សុផល

ឪពុកម្ដាយមានការសោកសង្រេងយ៉ាងខ្លាំចំពោះកូនប្រុលដែលបានបាត់បង់ជីវិត

3 ខែ មុន 247 តូ សុផល

ទឹកតំបន់ទេសចរ ទំនប់ម្កាក់ ឆក់យកជិវិតក្មេងប្រុសម្នាក់

3 ខែ មុន 79 តូ សុផល

លាចាកលោកត្រឹមវ័យ២ឆ្នាំដោយលុងទឹកខណៈម្តាយរវល់ធ្វេីម្ហូប

3 ខែ មុន 59 តូ សុផល

យុវជនម្នាក់ យកម៉ូតូ​ទៅ​លាង​នៅ​កទឹកជ្រោះ​ប៊ូ​ស្រា ជ្រុលជើងរអិល​ធ្លាក់​ជ្រោះ ១៧​ម៉ោង​ក្រោយ​ទើប​រកឃើញ​សព​

3 ខែ មុន 381 តូ សុផល

ពុទ្ធោ! លិចទូកនៅត្រង់ចំនុចអូរធំ ស្រុកក្រឡាញ់ ស្លាប់ស្ទើរមួយគ្រួសារ!

3 ខែ មុន 878 តូ សុផល
TOP
 

ទំនាក់ទំនង

លេខទូរសព្ទ័: 0963899997, 017987600 ម៉ោងធ្វើការ: ចន្ទ័ - សុក្រ (8am - 5pm) អុីមែល: [email protected]

បណ្តាញសង្គម