ព្រឹតិ្តការណ៍ថ្មីៗ

វគ្គបំប៉នជំនាញ ស្តីពី “ការប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនីតិវិធីស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យាព័ត៌មាន” ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ

5 ខែ មុន 53 តូ សុផល

(ភ្នំពេញ) នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោចខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឱ្យ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះបើកវគ្គបំប៉នជំនាញ ស្តីពី “ការប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនីតិវិធីស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យាព័ត៌មាន” ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដល់មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៩៨ នាក់។

វគ្គនេះធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ និង កិច្ចសហប្រតិបត្តិការ រវាងកងកំលាំងប្រដាប់អាវុធទាំងពីរ។ តាមរយៈវគ្គបំប៉នជំនាញនេះ បានបង្ហាញថា កងកម្លាំង រាជអាវុធហត្ថ មានការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសន្តិសុខព័ត៌មានបច្ចេកវិទ្យា ហើយនេះក៏បានបង្ហាញឱ្យឃើញ ពីកិច្ចសហប្រតិបត្តិការរួមគ្នាដ៏ល្អរវាងអគ្គស្នងការនគរបាលជាតិ និង កងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចូលរួមបង្ការ បង្ក្រាប ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើ ទៅកងកម្លាំងទាំងអស់ត្រូវបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាពិសេសការផ្សព្វផ្សាយព័ត៌មានមិនពិតដែលកើតមានឡើងមិនត្រឹមតែនៅក្នុងប្រទសកម្ពុជានោះទេ គឺវាកើតឡើងទូទាំងសកលលោកផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ