ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងអាវុធហត្ថខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី​១០នាក់ ពាក់ពន្ធ័ករណីប្រើហឹង្សាប្រដាប់ដោយកាំបិតនិងដកហូតថ្នាំញៀនចំនួន០២កញ្ចប់

3 ខែ មុន 107 តូ សុផល

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌឬស្សីកែវចុះបង្រ្កាបហឹង្សារដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន១០នាក់ ខណៈពេលដែលក្រុមជនសង្ស័យទាំងនោះកំពុងឈ្លោះគ្នាកាន់កាំបិតគ្រប់ដៃបំរុងដេញកាប់ចាក់គ្នាយ៉ាងអាណាធិប្បតេយ្យក្រុមបងតូចបងធំនិងដកហូតបានថ្នាំញៀនចំនួន០២ពា្ចប់តូច។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះកាលពីវេលាម៉ោង០៤:១០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនបានប្រុសស្រីចំនួន១០នាក់ ក្នុងនោះស្រី០៣នាក់ ប្រុស៧នាក់ ដកហូតបានវត្ថុតាងរួមមានកាំបិតមុត ស្រួចជាច្រើនកាំបិតនិងថ្នាំញៀន ចំនួន០២កពា្ចប់តូច រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវអាវុធហត្ថបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅបញ្ជាការដ្ឋានខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕​ (បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!