ព្រឹតិ្តការណ៍ថ្មីៗ

សាហាវមែន! រន្ទះបាញ់ស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់

4 ខែ មុន 61 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១៣និង២០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីរន្ទះបាញ់បានកើតឡើងមួយលើកបណ្តាលអោយបុរសម្នាក់ស្លាប់មួយរំពេច ខណះកំពុងឈរមើល ត្រាក់ទ័រភ្ជួស្រែ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកថ្មគោលបានអោយដឹងថា៖ ជនរងគ្រោះ ឈ្មោះ បឿន ទ្រី ភេទប្រុស អាយុ៣៨ឆ្នាំ (ស្លាប់) មានទីលំនៅក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល រីជនរងគ្រោះម្នាក់ទៀត ឈ្មោះ ជិន ណារ៉ា ភេទប្រុស អាយុ៦១ឆ្នាំ(បួសធ្ងន់) ខណៈកំពុងអង្គុយមើលទូរទស្សន៍ នៅចំណុចភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានបន្តថា៖បច្ចុប្បន្នជនរងគ្រោះត្រូក្រុមគ្រួរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកថ្មគោល។

ជុំវិញករណីដែលបានកើតឡើងខាងលើ អាជ្ញាធរ និងសមត្ថកិច្ច បានប្រកាសអាសន្នអោយប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ជាសវៀងនូវគ្រោះធម្មជាតិដ៍កាចសាហាវដែលកំពុងកើតឡើងប្លែកៗទូទាំង ព្រះរាជាណាចក្រកម្ពុជា៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ