ព្រឹតិ្តការណ៍ថ្មីៗ

ក្រោយប្រើប្រាស់គ្រឿងញៀន ក្លាយជាកំលោះឥតព្រួយ

2 ខែ មុន 105 តូ សុផល

រាជធានីភ្នំពេញ  ៖ បុរសញៀនថ្នាំ បាត់ភាពម្ចាស់ការលើខ្លួនឯងម្នាក់  បានធ្វើសកម្មភាពលួចកង់មួយគ្រឿង  ដែលទុកនៅមុខហាងតាខូយ លក់សាច់គោអាំងហើយជិះរត់បានពាក់កណ្ដាលផ្លូវ ស្រាប់តែម្ចាស់កង់តាមមកទាន់ឃាត់បាន  រួចទាក់ទងប្រគល់ឲ្យសមត្ថកិច្ចចុះមកនាំខ្លួនយកទៅសាកសួរតែម្តង។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី វេលាម៉ោង ៤ និង២នាទីល្ងាច  ថ្ងៃទី២៤ ខែមេសា  ឆ្នាំ២០១៩  នៅចំណុចមុខហាងតាខូយ សាច់គោអាំង ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

 

ជនរងគ្រោះឈ្មោះកក ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសន្តិសុខ។

ជនសង្ស័យឈ្មោះ  ស្លេះ គីភ្លី ហៅទ្រី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាលមុខរបរសន្តិសុខ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក កង់០១គ្រឿង ពណ៌ខ្មៅ (របស់ជនរងគ្រោះ) និងកាបូបដាក់ខោអាវមួយ ពណ៌ទឹកដោះគោ ខាងក្នុងមានខោអាវមួយចំនួន(របស់ជនសង្ស័យ)។

សមត្ថកិច្ចបានអោយដឹងពីដំណើររឿងថា  នៅមុនកើតហេតុ  ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន បណ្ដាលឲ្យវង្វេងស្មារតី  បាត់ភាពម្ចាស់ការលើខ្លួនឯង លុះមកដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យក៏បានធ្វើសកម្មភាពលួចកង់របស់ជនរងគ្រោះ ដែលបានទុកនៅមុខហាងតាខូយ លក់សាច់គោអាំង ហើយជិះរត់មកតាមផ្លូវ២១B រហូតដល់ចំណុចមុខហាងលក់ទូរស័ព្ទ សៅហេង ជិតរង្វង់មូលតាខ្មៅ ក៏ត្រូវបានម្ចាស់កង់តាមមកទាន់ចាប់ខ្លួនបានតែម្តង។

 

បច្ចុប្បន្នក្រោយពេលកើតហេតុ  ជនសង្ស័យត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរ  និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕  (ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!