ព្រឹតិ្តការណ៍ថ្មីៗ

អតីតចៅសង្កាត់ជ័យជំនះ មានជម្ងឺ លោក សុខ ពេញវុធ ចាត់តំណាងចុះទៅសួរសុខទុក្ខ

5 ខែ មុន 17 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង ៣០នាទីលោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ តំណាង លោក សុខ ពេញវុធ អភិបាល ​នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាតក្រហមក​ម្ពុជា ខណ្ឌដូនពេញ បានដឹកនាំសមាជិកសមាជិកា ចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅ ចុះសួសុខទុក្ខ លោក សេង ឡេង ជាអតីតចៅ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដែលមានជំងឺកំពុងសំរាកព្យាបាលនៅផ្ទះ ។

អំណោយមនុស្សធម៌ដែលបានប្រគល់​ជូន រួមមាន៖ ថវិកាចំនួន ២០រៀល, អង្ករចំនួន០២ បាវស្មើនឹង៦០គីឡូក្រាម ទឹកត្រីចំនួន ០១យួរ ស្កសរចំនួន៤គីឡូ និងតែចំនួន១០កព្ចាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ