ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខេត្តឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅពន្ធនាគា ពីបទគម្រាមកំហែង

3 ឆ្នាំ មុន 1 tnn_admin

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខេត្ត បានធ្វើការឃាត់ខ្លួន បញ្ជូនទៅពន្ធនាគារកាលពី ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៦ ជាប់ចោទពីបទ គម្រាមកំហែងប្រព្រឹត្តប្រព្រឹត្តនៅ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៦ ដែលមានចែងឲ្យផ្ដន្ទាទោស តាមបញ្ញត្តិ មាត្រា ២៣២ នៃក្រមព្រហ្មទណ្ឌ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលស្រាវជ្រាវ និងចាប់ឃាត់ខ្លួនបាននោះ គឺដោយសារតែមានដីកាបង្គាប់លេខ ១៨៥២ ដក.ប.ឃខចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៦ ដោយលោក ចៅក្រម ស៊ើបសួរ គឹម ម៉េង ។

ជនដែលត្រូវបានឃាត់ខ្លួននោះឈ្មោះកាន សុគន្ធារិទ្ធ ហៅយុង ភេទប្រុស អាយុ ២៣ ឆ្នាំ ជាតិខ្មែរ កើតនៅភូមិក្រពើហា ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្ដាល ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចចាត់ការតាមនីតិវិធីច្បាប់ ៕

14333099_2107809019444107_5173402898915838034_n 14333691_2107806162777726_7080191607133702642_n}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ