ព្រឹតិ្តការណ៍ថ្មីៗ

ចុម! ទៅដល់បាទី ហើយតើ ច្រើនទៀតផង

2 ខែ មុន 100 តូ សុផល

តាកែវ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកុមារាជា

ចុះបង្ក្រាបមុខសញ្ញាជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនេះឃាត់បានបានជនសង្ស័យ៤នាក់។កាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៤ មេសា ២០១៩ ដែរស្ថិតនៅចំណុចភូមិសិរីមានជោត ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ

ដោយបានការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ
បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់៖

១/.ឈ្មោះ ផូ ផុល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ(ជាមុខសញ្ញាជួញដូរ)។

២/.ឈ្មោះ ខាត់ ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិកញ្ចាង ឃុំកុមារាជា ស្រុកបាទី (មុខសញ្ញាប្រើប្រាស់)។

៣/.ឈ្មោះ ហ៊ឹម វុត្ថា ភេទប្រុស អាយុ២៩ មានឆ្នាំ មានទីលំនៅភូមិកញ្ចាង ឃុំកុមារាជា ស្រុកបាទី (មុខសញ្ញាប្រើប្រាស់) ។

៤/.ឈ្មោះ យឹម ឧស្សា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី (មុខសញ្ញាប្រើប្រាស់)

ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០៤កញ្ចប់(ធំ០១កញ្ចប់) ម៉ូតូ ០២គ្រឿង ទូរស័ព្ទដៃ ០៣គ្រឿង ដាវ ០១ដើម កូនកាំបិត ០១ សម្ភារប្រើប្រាស់ និងវេចខ្ចប់មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!