ព្រឹតិ្តការណ៍ថ្មីៗ

បុរសចិនហុងកុងម្នាក់ ដឹកគ្រឿងញៀនជិត២០គីឡូ ចូលកម្ពុជា ត្រូវតុលាការក្រុងភ្នំពេញ​ កាត់ទោសហើយ

2 ខែ មុន 128 តូ សុផល

ភ្នំពេញ៖​ បន្ទាប់ពីបើកសវនាការជាសាធារណៈដើម្បីសាកសួរដេញដោលអស់ជាច្រើនម៉ោងលោក​ ពេជ្រវិជ្ជាធរ​ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ

នៃសាលាដំបូងរាជធានីភ្នំពេញនិង​មានលោក​ ប្លង់​ សុផល​ ជាតំណាងអយ្យការនៅព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០១៩នេះបានសម្រេចលើកពេលប្រកាសសាលក្រម​សំណុំ​រឿងដឹកគ្រឿងញៀនមួយទៅព្រឹកថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០១៩ខាងមុខ​។

ក្នុងសំណុំរឿងនេះមានជនជាប់ចោទឈ្មោះLIU CHUN WA អាយុ២៥ឆ្នាំ ជនជាតិចិនរស់នៅកោះហុងកុង​ ត្រូវតុលាការចោទប្រកាន់ពីបទ​ ដឹកជញ្ជូនរក្សាទុកនិង​ជួញដូរគ្រឿងញៀន​ ប្រព្រឹត្តកាលពីថ្ងៃទី១៣​ខែ​ កក្កដាឆ្នាំ២០១៨នៅចំណុច​ស្ថានីយ​ប្រៃសណី​ យោងតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​។

ក្នុងពេលសវនាការជនជាប់ចោទបាន​ឆ្លេីយបដិសេធចំពោះបទចោទប្រកាន់​ពាក់ព័ន្ធ​និងគ្រឿងញៀននេះ។​ ជនជាប់ចោទបាននិយាយទៀតថា​ នៅ​កោះហុងកុងខ្លួនបានស្គាល់បុរសជនជាតិចិនម្នាក់ឈ្មោះប៉ូតាមរយៈសង្សារខ្លួនក្រោយមកឈ្មោះប៉ូបានឲ្យខ្លួនមកប្រទេសកម្ពុជា​ ដើម្បីទទួលយកកញ្ចប់បញ្ញើមួយដែលមានលេខកូដផ្ញើមកពីប្រទេសអាល្លឺម៉ង់លុះដល់ថ្ងៃទី១៣​ខែ​កក្កដាឆ្នាំ២០១៨ខ្លួនគេក៏បានទៅស្ថានីយ​ប្រៃសណី​ មកទទួលអីវ៉ាន់ក៏ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនតែម្ដងរហូត​ដល់ថ្ងៃទី១៨​ ខែកក្កដាឆ្នាំ២០១៨​ ទេីបតុលាការសម្រចចេញដីការឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្រហូតន​មកដល់ថ្ងៃកាត់​ទោស​នេះ។

សូមបញ្ជក់ថា​ ជនជាប់ចោទឈ្មោះ​ LIU CHUN WA ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ​ ចាប់ខ្លួនកាលពីថ្ងៃទី១៣​ ខែកក្កដាឆ្នាំ២០១៩នៅស្ថានីយប្រៃសណីយកម្ពុជាខណៈជននេះទៅទទួលយកកញ្ចប់បញ្ញើមួយមកពីប្រទេសអាល្លឺម៉ង់ ដែលមាន​លេខកូដបញ្ជាក់ពីអត្តសញ្ញាណអ្នកមកទទួល។

នៅក្នុងកញ្ចប់បញ្ញើនោះអាជ្ញាធរបានរកឃើញថ្នាំគ្រាប់សារធាតុញៀនដល់ទៅ​៥៥ភាគរយ​ នៃសារធាតុសុទ្ធដល់ទៅ១៦,៥គីឡូក្រាមដាក់បង្កប់ជាមួយ​ និង​ចំណីសត្វ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!