ព្រឹតិ្តការណ៍ថ្មីៗ

២នាក់ទៀតហើយ! យុវជនដៃស្អិត ឆក់គ្មានមេត្តា

1 ខែ មុន 94 តូ សុផល

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់TNN ថា

កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ១៩ និង ០០ នាទី កម្លាំងជំនាញការិយាល័យបានអន្តរាគមន៍ បង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន ២ នាក់ ក្នុងបទល្មើសជាក់ស្តែង នៅចំណុចផ្លូវលេខ ១៧៨ កែងផ្លូវលេខ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស ប៉ុនប៉ងប្រព្រឹត្តអំពើលួច ( ឆក់យកកាបូបយួរដៃ ពណ៌ ខ្មៅ ) និងប្រើប្រាស់ស្លាកលេខមិនត្រឹមត្រូវ (កែច្នៃស្លាកលេខម៉ូតូ) នៅចំណុចមុខផ្ទះលេខ២០១ ផ្លូវលេខ១៨២ កែងផ្លូវព្រះមុន្នីវង្ស ភូមិ៣ សង្កាត់ បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យ
១-ឈ្មោះ រ៉ា យូហាន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
២-ឈ្មោះ សុខ វី ហៅ ណា អូន យូ ភេទ ប្រុស អាយុ ១៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក
ម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន ២១០៤៣៧ ពាក់ស្លាកលេខ ភ្នំពេញ១HI-១៧០៧( ស្លាកលេខម៉ូតូភ្នំពេញ 1HI-1797 កែច្នៃមកស្លាកលេខ ភ្នំពេញ១HI-1707)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!