ព្រឹតិ្តការណ៍ថ្មីៗ

អាសូរតែឆក់បានសម្រេច! មកសម្រេចឯខ្នោះទៅវិញ សាំណាស់បងប៉ូលិស លឿននោះលឿន កុំតែបុកឡានគេ ដេកចាំចាប់បានទៅ !

4 ខែ មុន 79 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ ចាប់ជាប់ភ្លាមៗ ក្រោយពីធ្វើសកម្មភាពឆក់ ទូរស័ព្ទពលរដ្ឋតាមដងផ្លូវ មិនបានសម្រេច ស្រែកចោរ ភ័យស្លន់ បើកម៉ូតូគេច តែមិនរួច ជ្រុលទៅបុករថយន្តគេចតស្ងៀម ដួលខ្លួនឯង ចាប់ជាប់បានទាំង២នាក់ កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបុរីពិភពថ្មី ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យ ទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីអ្នកដំណើរ ប្រុសស្រី ២នាក់ជាជនជាតិដែលកំពុងជិះលើកង់បីឥណ្ឌា នៅខាងមុខផ្សារម៉ាក្រូ តែមិនបានសម្រេច ភ័យបើកម៉ូតូរត់គេច ដល់ក្នុងបុរី ពិភពថ្មី ក្បែរផ្សារអុីអន ជ្រុលទៅបុករថយន្តអ្នកដំណើរដែលចតស្ងៀមតាមផ្លូវ ដួលខ្លួនឯង ពលរដ្ឋ សមត្ថកិច្ច ដល់ល្មម ចាប់ក្របួចជាប់ បានទាំង២នាក់តែម្តង ។

ចោរឆក់គ្មានសំណាងទាំង២នាក់ខាងលើ ក្រោយពីកម្លាំងល្បាតរបស់ប៉ុស្តិ៍ភ្នំពេញថ្មី ទាន់បង្ក្រាបចាប់ជាក់ស្តែង រួចនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌសែនសុខ បន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!