ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រី​ម្នាក់​ម្ចាស់​ហាង​អ៊ុតសក់ ចងក​សម្លាប់ខ្លួនកណ្ដាលផ្ទះ ស្លាប់ចោល​ប្តី​និង​កូន​ ព្រោះតែ….

3 ខែ មុន 86 តូ សុផល

រាជធានី​ភ្នំពេញ ​៖ ស្ត្រី​ជា​ម្ចាស់​ហាង​អ៊ុតសក់ ណា​ផា សាឡ​ន បាន​សម្រេចចិត្ត​ចងក​ធ្វើអត្តឃាត សម្លាប់​ខ្លួន​នៅ និង ចម្រឹង​បង្អួច​ស្លាប់ចោលប្តី និងកូនប្រុស​ស្រី​តូចៗ​ចំនួន ៣​នាក់ ដោយ​សង្ស័យ​កើតចេញពី​រឿង​ស្នេហា​ត្រីកោណ ខណៈ​មុនពេល​កើតហេតុ​មួយ​ថ្ងៃនោះ គេ​ឃើញ​ម្ចាស់​ហាង​រូបនេះ បាន​អង្គុយ​ផឹកស្រា​បៀរ ហើយ​ឆាត​ហ្វេ​សប៊ុក សាសង​ជាមួយ​ប្រុស​ស្នេហ៍ រហូតដល់​ថ្នាក់​នាង​យំ ។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ ចំណុច​ហាង​អ៊ុតសក់​យីហោ “ណា​ផា សាឡ​ន” ផ្ទះ​លេខ៤១២ ផ្លូវ​លេខ៣៥១ ភូមិ​តាងៅ​កណ្តាល ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សព​មាន​ឈ្មោះ ថន គឹម​ស្រស់ អាយុ ៣៤​ឆ្នាំ មុខរបរ​ជា​ម្ចាស់ ហាង​អ៊ុតសក់​យីហោ ណា​ផា សាឡ​ន មាន​ស្រុកកំណើត​នៅ​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​។​

​តាម​ប្រភពពីរ​សមត្ថកិច្ច បាន​ប្រាប់​អោយដឹងថា កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែ​មេសា ២០១៩នេះ គេ​បាន​ឃើញ​ស្ត្រី​រងគ្រោះ បាន​អង្គុយ​ផឹកស្រា​បៀរ អស់​ចំនួន ២​កំប៉ុង នៅក្នុង​ហាង​មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះ ដោយនិយាយ​ឆ្លើយឆ្លង តាម​ឆាត​ជាមួយ​បុរស​ម្នាក់​បណ្តើរ និង យំ​បណ្តើរ​។ លុះដល់​យប់​ឡើង នាង​ក៏​បាន​ចូលដេក​ជា មួយ​បុរស ជា​ប្តី​នៅក្នុង​បន្ទប់​ជាធម្មតា លុះ​ព្រឹក​ឡើង​នៅពេល​ដែល​ប្តី​ងើប​រៀបចំ ទៅ​ធ្វើការ ក៏​ស្រាប់តែ​ឃើញ ស្ត្រី​ជា​ប្រពន្ធ​ចង​ក​ជាប់​នឹង ចម្រឹង បង្អួច​ស្លាប់បាត់​ទៅ​ហើយ និង​សង្ស័យ​កើតចេញ​ពី​រឿង​ស្នេហា​ត្រីកោណ ព្រោះ​កន្លងមក​នាង​តែងតែ​បាន​ឆាត​តាម ទូរស័ព្ទ​ទាក់ទង​ជា មួយ​ប្រុស​ផ្សេង​ក្បត់​ប្តី​ខ្លួនឯង និង​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ទើបបាន​ជា​សម្រេចចិត្ត ធ្វើអត្តឃាត​សម្លាប់ខ្លួន​ឯង​ចោល​ប្តី និងកូនប្រុសស្រីតូចៗ​ទាំង ៣​នាក់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅដល់​ផ្ទះ​កើតហេតុ និងធ្វើការ​ត្រួតពិនិត្យ និង កោសលវិច្ច័យ​ទៅលើ​សាកសព​របស់​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់ថា នាង​ពិតជា​បាន​ស្លាប់ ដោយសារ​តែ​ការចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន ពិតប្រាកដ​មែន ទើប​ប្រគល់​អោយ ក្រុមគ្រួសារ ដឹកយក​ទៅ​ធ្វើបុណ្យ​នៅ ស្រុកកំណើត​ឯ​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ៕​(លោកម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!