ព្រឹតិ្តការណ៍ថ្មីៗ

សិក្ខាសាលាផ្សព្វផ្សាយស្តីពីបទបញ្ញតិពាក់ព័ន្ធការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យ

6 ខែ មុន 30 តូ សុផល

កំពត ៖ ព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីបទបញ្ញតិពាក់ព័ន្ធការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធកាន់កាប់អចលនទ្រព្យ ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកពន្ធដារ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាៈ ចំណូលពន្ធដាជាប្រភពចំណូលយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលដើម្បីបំពេញនូវតម្រូវការចំណាយរបស់រដ្ឋ”សម្រាប់កិច្ចការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សង្គម កិច្ចការសង្គមកិច្ច ការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ ការបើកផ្តល់ប្រាក់បៀវត្សជូនកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ គ្រូបង្រៀន”។ល។ ឯកឧត្តម បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ អ្នកជាប់ពន្ធទាំងអស់ ចូលរួមគោរពប្រតិបត្តិច្បាប់ បទបញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធនានាអោយបានត្រឹមត្រូវ គ្រប់គ្រាន់អោយបានទាន់ពេលវេលា។

ក្នុងពិធីនេះមានការអញ្ចើញចូលរួមពី៖ ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងកំលាំងទាំង៣ប្រភេទ លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ មន្រ្តីពន្ធដា មេឃុំ ចៅសង្កាត់ ស្មៀន និងប្រាជាពលរដ្ឋក្នុងក្រុងកំពតសរុបចំនួន ៦២៧នាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ