ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យ៧នាក់ ដកហូតថ្នាំញៀន៤កញ្ចប់ និងម៉ូតូ៣គ្រឿង

3 ឆ្នាំ មុន 0 tnn_admin

ភ្នំពេញៈ ជនសង្ស័យ ៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជាបន្តបន្ទប់ ព្រមទាំងបានដកហូតថ្នាំញៀន ៤កញ្ចប់ និងម៉ូតូ ៣គ្រឿង កាលពីវេលាម៉ោង ១០និង០០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ១-ឈ្មោះ ស៊ិន កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស, ២-ឈ្មោះ សម ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស, ៣-ឈ្មោះ សំ ពិសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស បច្ចុប្បន្នអ្នកទាំង ៣នាក់ មានទីលំនៅភូមិបារ៉ាយ ឃុំបារ៉ាយ ស្រុកកំពង់លាវ ខេត្តព្រៃវែង, ៤-ឈ្មោះ សុខ ប៊ុន ធឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ ធ្វើចំការ, ៥-ឈ្មោះ គុល ខឿន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ធ្វើចំការ បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ, ៦ -ឈ្មោះ ចយ ឡុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់, ៧-ឈ្មោះ ចយ ជីត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រកដ បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ព្រមទាំងបានដកហូតម៉ូតូ ៣គ្រឿង ទី១- ម៉ាក SmashV សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-1062, ទី២- ម៉ាក ViVA ពណ៍ខ្មៅ ពាក់ស្លាកលេខ ផ-3989 ភព១ និងទី៣-ម៉ាក គុប ពណ៌ទឹកប៊ិច គ្មានស្លាកលេខ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ដោយជិះតាមបណ្តោយផ្លូវជាតិលេខ៦ ដែលស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណៈពេលនោះ ស្រាប់តែបានប្រទះជនសង្ស័យទាំង ៧នាក់ ហើយកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជាបន្តបន្ទប់ ព្រមទាំងបានដកហូតនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៤កញ្ចប់ ជាប្រភេទ ម៉ាទឹកកក និងម៉ូតូ ៣គ្រឿង ហើយកម្លាំងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ។

ក្រោយពីធ្វើការសាកសួររួចមក ជនសង្ស័យទាំង ៧នាក់បានឆ្លើយសារភាពថា ពួកគេបានទិញថ្នាំញៀននោះ នៅម្តុំរោងចក្រឆ្នាំង ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយពួកគេទិញក្នុងមួយកញ្ចប់តម្លៃ ២០០០០រៀលទៅ ៣០០០០រៀល ដើម្បីយកទៅប្រើប្រាស់នៅឯស្រុករបស់ពួកគេ។

បច្ចុប្បន្នជនសង្ស័យទាំង ៧នាក់ខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ ស៊ុនតិច dfe0905e-d0e7-46d2-9440-c308b76cce56 cae2552e-f834-40a2-9839-824aef3826cce4f96cc2-4290-498c-9a02-f586d772fdc7if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ