ព្រឹតិ្តការណ៍ថ្មីៗ

នាំគ្នាលួចទូរស័ព្ទម្ចាស់រថយន្ត Highlander ស្រវឹងស្រា​ដេកលក់ក្នុងឡាន​ ចៃដន្យគេឃើញ​ចាប់បានម្នាក់​ ស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង​ រីឯម្នាក់ទៀត​ រត់បាត់ស្រមោល

1 ខែ មុន 31 តូ សុផល

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Highlander ស្រវឹងស្រា ​មក​ឈប់​រថយន្តដេក​នៅ​ចិញ្ចើម​ផ្លូវ ត្រូវ​បាន​ជនសង្ស័យ​២​នាក់ ​ឆ្លៀត​ឪ​កាស​លួច​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​បាន​សម្រេច​ ចៃដន្យ​អី ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន​ម្នាក់ ស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជេីង​ រួចប្រគល់ឲ្យសមត្ថកិច្ច​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០២:​១៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃព្រហស្បតិ៍្ត​ ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩​ តាម​បណ្តោយ​ផ្លូវ​៥៣ នៅ​ចំណុច​ខាងជេីង​ផ្សារ​ថ្មី ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ។

ជនសង្ស័យ​មានឈ្មោះ ​រុន ហៀ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​គល់​ស្ពាន​ជ្រោយចង្វារ មានស្រុក​កំណើត​នៅ​ភូមិ​ទួលរកា ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឲ្យដឹង​ថា នៅមុន​ពេល​កើតហេតុ ​គេ​បានឃើញ​បុរស​ម្នាក់​ មិន​ស្គាល់​អត្តសញ្ញាណ ​វ័យ​ជាង​៤០​ឆ្នាំ បាន​បើករថយន្ត​មួយ​គ្រឿង ​ម៉ាក​ Highlander ពណ៌​ស្លែ ពាក់​ស្លាក​លេខភ្នំពេញ 2W–8870 មិនដឹង​ថា គាត់​ចេញ​មក​ពី​ផឹកស៊ី​នៅ​ទីណា​នោះ​ទេ​បានជា​មក​ឈប់​រថយន្ត​ដេក​នៅ​ចិញ្ចើម​ផ្លូវ​ ត្រង់​ចំណុច​ខាងជេីង​ផ្សារ​ថ្មី​បាន​មួយសន្ទុះ​ ក្រោយមក​ក៏​លេចមុខ​ជនសង្ស័យ​២​នាក់ ក្នុង​នោះ​ម្នាក់​មានឈ្មោះ​ដូច​ខាងលើ និង​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ម៉ាក​សាំង​សុង​បាន​សម្រេច ។

ហើយ​បម្រុង​នឹង​រត់គេច​ខ្លួន ​តែ​សំណាងល្អ​ហើយ​មាន​ប្រជាពលរដ្ឋ​គាត់​ជិះ​ម៉ូតូ​កាត់​តាម​ផ្លូវ​នោះ​ បាន​ប្រទះ​ឃើញ​ក៏​ដេញ​តាម​ចោរ​ក្របួច​ជាប់​ម្នាក់​មានឈ្មោះ​ដូច​ខាងលើ និងមានកាំបិតមួយប្រវែងជិតមួយ​ចង្អាម​ និង​ម្នាក់​ទៀត​យក​ទូរស័ព្ទ​ដៃ​រត់គេច​ខ្លួនទៅណា​បាត់ ភ្លាម​ៗ​នោះ​ដែល​ជនសង្ស័យ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​មួយ​ដៃ​វាយ​មួយ​ជើង បណ្តាល​ឲ្យរ​ងរ​បួស​យ៉ាងដំណំ​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​គាត់​អត់​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ចាត់ទុកថាបាត់ទៅចុះ​ ហេីយបេីករថយន្តចេញទៅបាត់​ ចំណែក​ជនសង្ស័យគាត់ឲ្យ​ទៅ​សមត្ថកិច្ច ​ធ្វើការ​អប់រំ​ ឬចាត់ការយ៉ាងម៉េច​ក៏បាន ៕​ (ដោយ​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!