ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ទូរស័ព្ទដៃមិនបានសម្រេច ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌជ្រោយចង្វារ ចាប់វាយខ្នោះ

3 ឆ្នាំ មុន 1 tnn_admin

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួន ក្រោយពីរូបគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេច កាលពីវេលាម៉ោង ៦និង១០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមាត់ទន្លេ មុំរង្វង់មូលនាងប្រាជ្ញបារមី ដែលស្ថិតនៅក្នុងក្រុម៤ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះមានឈ្មោះ ហាប់ សុគ្រី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំបេតុង ក្រុម៦ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ហោរ ធានី ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវហាន់ណូ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សំភារៈដែលត្រូវចោរឆក់នោះ ទូរស័ព្ទដៃ មួយគ្រឿង ម៉ាក Iphone 4 ពណ៌ស។

 

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានសុំគេឈប់ពីការងារក្នុងក្រុមហ៊ុនសន្តិសុខឯកជនមួយកន្លែង ដែលស្ថិតនៅម្តុំផ្លូវរថភ្លើងទំនប់ទួលគោក រួចហើយក៏បានធ្វើដំណើរទៅផ្ទះវិញ ដោយដើរថ្មើរជើង ខណៈពេលដែលដើរមកដល់ចំណុចជ្រោយចង្វារ ជនសង្ស័យក៏បានទៅអង្គុយលេងនៅមាត់ទន្លេ មុំរង្វង់មូលប្រាជ្ញបារមី ដោយពុំទាន់ចូលទៅផ្ទះ គឺអង្គុយលេងរហូតដល់ម៉ោងប្រហែលជា ៦និង០០នាទី ជនសង្ស័យក៏បានឃើញជនរងគ្រោះម្នាក់ ដែលបានដើរមកឈរលេងនៅមាត់ទន្លេ ដោយនៅក្នុងដៃមានកាន់ទូរស័ព្ទ មួយគ្រឿង ម៉ាក Iphone 4 ពណ៌ស ដោយឃើញជនរងគ្រោះឈរភ្លេចខ្លួន ជនសង្ស័យក៏បានដើរទៅពីក្រោយជនរងគ្រោះ រួចបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃជនរងគ្រោះ តែត្រូវបានជនរងគ្រោះដឹងខ្លួនទាន់ក៏ក្តាប់ទូរស័ព្ទដៃជាប់នឹងដៃ ភ្លាមៗនោះ ជនរងគ្រោះបានស្រែកផ្អើសឆោឡោថា ចោរៗ ខណៈពេលនោះ ស្រាប់តែបានជួបជាមួយកម្លាំងសមត្ថកិច្ចដែលកំពុងធ្វើការជិះល្បាតនៅក្នុងមូលដ្ឋានសាស្ត្រ ក៏បានធ្វើការជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីសួរនាំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ ស៊ុនតិច

47ab5e0f-edd7-4e2a-86b5-bba6c169f314 e4f96cc2-4290-498c-9a02-f586d772fdc7

 

 

ព័ត៌មានពាក់ព័ន្ធ