ព្រឹតិ្តការណ៍ថ្មីៗ

គំនរ​សម្រាម ចាក់ស្ទើរលុប ស្លាកគណបក្ស ទៅហើយ ចៅសង្កាត់អត់យកភ្នែកមើល

3 ខែ មុន 106 តូ សុផល

​រាជធានី​ភ្នំពេញ ៖ សំរាម​មួយ​ចំនួន​ធំ ​ត្រូវ​គរ​ជា​គំនរ​នៅ​អមសងខាងដងផ្លូវ​មួយខ្សែក្នុងសង្កាត់២​ នៃខណ្ឌមានជ័យ

ជាក់ស្តែង​ដូច​រូបភាព​ដែល​បាន​បង្ហាញ គឺ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ២​ ក្នុង​សង្កាត់ចាក់អង្រែលើ​ ព្រំប្រទល់​ជាមួយសង្កាត់ចាក់អង្រែក្រោម ​​ផង​ដែរ ។

សំរាម​ទាំង​អស់នោះ គឺ​គរ​ជា​គំនរ​បែប​នេះ ដោយសារ​មិន​មានការ​ចុះ​ទៅ​ប្រមែរ​ប្រមូល ដែល​ជា​កត្តា​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​អនាម័យ​តាម​ដងផ្លូវ​សាធារណៈ ជា​ពិសេស​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​ទាំងនោះ ដែល​ត្រូវ​ទទួល​រង​ក្លិន​មិនល្អ​ពី​គំនរ​សំរាម ព្រោះតែ​មិនដឹង​យក​ទៅ​ចោល​នៅ​ទីណា ខណៈ​ពុំ​ឃើញ​មានការ​ចុះ​ប្រមូល។

លោកពូចំណាស់​ម្នាក់​សុំមិនបង្ហាញឈ្មោះ រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ២នេះ ថ្លែងប្រាប់​ភ្នាក់ងារ​ TNN ​ថា ៖ កាលពី​យប់​ថ្ងៃ​ទី​២៤ ខែមេសា​ ឆ្នាំ២០១៩នេះ លោកពូបានយកសំរាមទៅដាក់នៅមុខច្រកចេញចូលផ្លូវចូលផ្ទះគាត់ ដោយមានសំរាមជាច្រេីនដែល​អ្នកភូមិ​គាត់យកមកចោល​បន្តបន្ទាប់គ្នា​ដែរ​ ដោយមិនដឹងថា​​ក្រុម​រថយន្ត​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ ចុះមកប្រមូល​ដែរឬយ៉ាងណានោះទេ លុះ​ក្រោយមក​រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ២០១៩នេះ ក៏​មិនទាន់ឃើញ​ទៅ​ប្រមូលយកឡើយ ទើប​ជា​ហេតុ​នាំ​ឲ្យសំរាម​ដែល​សល់​ពី​ការ​ប្រើប្រាស់​របស់​ប្រជាជន​នៅតាមផ្លូវក្នុង​តំបន់​នោះ នាំ​គ្នា​យក​ទុក​ចោល​លើ​ដងផ្លូវ​គរ​ជា​គំនរ​ កាន់តែច្រេីនឡេីងៗតែ​ម្តង​ទៅ ។

លោកពូ​បន្ត​ថា ការ​ដែល​មិន​បានឃើញ​រថយន្ត​ស៊ិ​ន​ទ្រី ឬ​ក្រុម​អ្នក​ប្រមូល​សំរាម ចុះ​មក​ទទួលយក​សំរាម​បែប​នេះ គឺ​ប្រហែល​មក​ពី​ការយឺតយ៉ាវក្នុងការចេញប្រមូលសំរាមឬយ៉ាងណា​ទេ​ ទេីបព្រលឹមឡេីង​សំរាម​ក្លាយជា​គំនរធំៗពេញផ្លូវបែបនេះ។

តែ​យ៉ាងណាមិញ លោកពូ​សំណូមពរ​ដល់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី មេត្តា​ចុះ​ទៅ​ប្រមែប្រមូល​សំរាម​អោយ​អស់​ផង ចៀស​វាង​ការ​ចុះ​ប្រមូល​មានការ​យឺតយ៉ាវ ជា​ហេតុ​នាំ​អោយ​សំរាម​សល់​ពី​ការ​ប្រើប្រាស់​របស់​ពល​រដ្ឋ សល់​ចេះ​តែ​ច្រើន​ៗ​ទៅ រហូត​ត្រូវ​គរ​ជា​គំនរ​សំរាម​នៅ​លើ​ដងផ្លូវ ជា​ហេតុ​នាំ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​ អនាម័យ​តាម​ដងផ្លូវ​សាធារណៈ​ ក្នុង​រាជធានី​ភ្នំពេញ ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!