ព្រឹតិ្តការណ៍ថ្មីៗ

ចាំឡានស៊ីនទ្រី យូរពេក ចៅសង្កាត់ចោមចៅ៣ ដើរប្រមូលកើបសម្រាមខ្លួនឯង

2 ខែ មុន 69 តូ សុផល

ភ្នំពេញ ៖ គំនរសម្រាម គរតាមដងផ្លូវ មុខផ្ទះពលរដ្ឋ តាមតំបន់មួយចំនួនក្នុងក្រុងភ្នំពេញទៅហើយ

ខណៈដែលឡានក្រុមហ៊ុនសុិនទ្រី មិនទាន់ឃើញមកដល់ប្រមូលដឹកយកចេញ អស់រយៈពេលជាង១០ថ្ងៃ ស្អុយរលួយ រាយប៉ាយ រងចាំយូរពេក មានតែអាជ្ញាធរ សង្កាត់ ខណ្ឌ ជួលរថយន្ត គ្រឿងចក្រ ដើរប្រមូលកើបដឹកដោយខ្លួនឯង ។

ជួបជាមួយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅកន្លែងគំនរសម្រាមតាមមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ បានឲ្យដឹងថា ចំណុចគំនរសម្រាម ខាងលើកន្លងមក មិនមានបែបនេះទេ ដោយពលរដ្ឋវេច ខ្ចប់ ច្រកថង់ រថយន្តសុិនទ្រីមកដឹកប្រមូល យកចេញពីមុខផ្ទះប្រជាពលរដ្ឋ ទើបតែដើមខែមេសា ឆ្នាំ២០១៩ មុនចូលឆ្នាំខ្មែរ មិនដឹងថា ខាងក្រុមហ៊ុនសុិនទ្រី យ៉ាងណានោះទេ ទើបយុឺតយ៉ាវ មកដល់ព្រឹកនេះហើយ ចំណុចមួយចំនួនក្នុងមូលដ្ឋាន មិនទាន់ឃើញ រថយន្តមកដឹកដឹកប្រមូលសម្រាម ទើបធ្វើឲ្យពលរដ្ឋមួយចំនួន លួចយកសម្រាមចេញពីផ្ទះខ្លួនឯងទៅលួចបោះចោល តាមទីសាធារណៈ ។

លោកចៅសង្កាត់បន្តទៀតថា បន្ទាប់ពីមានការយុឺតយ៉ាវ រថយន្តដើរប្រមូល ដឹកសម្រាមយកចេញពីក្នុងមូលដ្ឋានមួយចំនួន សម្រាមកាន់តែគរច្រើនឡើង បង្កប៉ះពាល់ច្រើនយ៉ាង ទើបអាជ្ញាធរ ខណ្ឌពោធិសែនជ័យ សង្កាត់ចោមចៅ៣ កម្លាំងសន្តិសុខសាលាខណ្ឌ ជួលរថយន្តបែន គ្រឿងចក្រ ចាត់កម្លាំងដើរកើបប្រមូលសម្រាមយកចេញពីក្នុងមូលដ្ឋាន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!