ព្រឹតិ្តការណ៍ថ្មីៗ

ដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ជនសង្ស័យ២នាក់ និង ថ្នាំញៀន១កញ្ចប់ធំ

4 ខែ មុន 71 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ ឃាត់ខ្លួន បន្ទាប់ពី ដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ចំណុចខាងមុខវត្ដសំបួរមាស

តាមបណ្តាយផ្លូវ២១៧ ក្នុងនេះរកឃើញក្រាមពណ៌សថ្លាចំនួន១ កញ្ចប់ថង់ធំ កាលពីវេលាម៉ោង៩និង៤០នាទី ថ្ងៃទី២៤ មេសា ២០១៩ នៅត្រង់ចំណុចមុខវត្ដសំបួរមាស  ផ្លូវ២១៧ ស្ថិតនៅម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថាមុនពេលកើតហេតុកម្លាំងចំរុះរបស់ គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយលោក ប៊ុន ណារុំ អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ លោកវរសេនីយ៍ត្រី ឈឹម ប៊ុនរ័ត្ន អធិការរងនគរបាលខណ្ឌដង្កោ និងលោកអនុសេនីយិ៍ត្រី ជា ផល្លា មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌដង្កោ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ចំណុចខាងមុខវត្ដសំបួរមាស ផ្លូវ២១៧  ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លុះដល់វេលាម៉ោង១៩ និង៤០នាទី ក៏មានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ១គ្រឿងម៉ាកគប ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1W-1592 លេខតួ និងលេខម៉ាស៊ីនមើលមិនឃើញ(ម៉ូតូចាស់) ចំនួន០១គ្រឿង ដោយឈ្មោះ សៀន វណ្ណា ជាអ្នកបើកម៉ូតូម៉ាកខាងលើទិសដៅពីជើងទៅត្បូង ឆ្លងកាត់គោលដៅខាងលើ ដោយមានការសង្ស័យសមត្ថកិច្ចយើងក៏បានហៅអោយឈប់ម៉ូតូត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌ថ្លាចំនួន១កញ្ចប់ថង់ធំ នៅក្នុងហោប៉ាវខោក្រោម។

ជនសង្ស័យចំនួន២នាក់

១-ឈ្មោះ ម៉ៅ ភាព  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក  ខណ្ឌដង្កោ រាជធានីភ្នំពេញ។

២-ឈ្មោះ សៀន វណ្ណា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភូមិជើងឯក សង្កាត់ជើងឯក  ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន១ កញ្ចប់ថង់ធំ ម៉ូតូ១គ្រឿង និងទូរស័ព្ទ១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!