ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ជាវ តាយ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនគណបក្សទូទាំងខេត្តកំពត

2 ខែ មុន 52 តូ សុផល

ខេត្តកំពត៖ ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០១៩

នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជនគណបក្សទូទាំងខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍គណៈបក្ស និងសមាជិកគណបក្សខេត្តសរុបប្រមាណ ៦០០ នាក់។

នាឱកាសនេះដែរ ឯកឧត្តមប្រធាន បានជម្រាបជូន អំពីសភាពការណ៍នយោបាយថ្មីៗនៅកម្ពុជា ដូចជា ការសម្រេចរបស់គណៈកម្មការអឺរុបលើការចាប់ផ្តើមនីតិវិធីនៃការព្យួរ អ៊ី ប៊ី អេ (គ្រប់មុខទំនិញលើកលែង តែអាវុធ) មានការបំភ្លៃព័ត៌មានអំពីការបោះទីតាំងទ័ពបរទេសក្នុងទឹកដីកម្ពុជា បញ្ហានិន្នាការនយោបាយសាកល និងការបំផុសបញ្ហាមួយចំនួនក្នុងប្រទេស ក្នុងគោលបំណងធ្វើឲ្យប៉ះពាល់សតិអារម្មណ៍មហាជន ពិសេសយុវជនទូទាំងប្រទេស ។ ឯកឧត្តមប្រធាន បានរំលឹកដល់ថ្នាក់ដឹកនាំយុវជនគណបក្សខេត្ត យកចិត្តទុកដាក់ប្រសាសន៍របស់សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្សដែលបានលើកឡើងថា៖
“ មិនត្រូវយកអធិបតេយ្យភាពរបស់យើង ទៅដោះដូរជាមួយនឹងជំនួយណាមួយឡើយ”
“ ត្រូវរស់ដោយអុកស៊ីសែនខ្លួនឯង ដោយមិនត្រូវពឹងនូវខ្យល់ដែលគេបញ្ចូលឲ្យនោះទេ”
“ ទោះមាន ឬគ្មាន អ៊ី ប៊ី អេ វាក៏មិនធ្វើឲ្យយើងក្លាយជាអ្នកមានដែរ” ។

ក្នុងឱកាសនេះដែរ ឯកឧត្តម បានឧបត្ថម្ភថវិកា ១០,៦៨០,០០០ រៀល ដល់ថ្នាក់ដឹកនាំយុវជនគណបក្សខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ សរុបចំនួន ៥៣៤នាក់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!