ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះអន្តរាគមន៍ភ្លាមៗ ពន្លត់អគ្គីភ័យដែលឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ នៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ

2 ខែ មុន 28 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី២៤ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៣,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ

បានដឹកនាំកម្លាំងគណៈបញ្ជការឯកភាពខណ្ឌដូនពេញ សហការជាមួយ ការិយាល័យអគ្គីភ័យ ចុះអន្តរាគមន៍លេីករណី អគ្គីភ័យមួយកន្លែង កើតឡើងនៅផ្ទះលេខ១០៧CE០ ផ្លូវលេខ៦៣ ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី បណ្តាលអោយខូចខាតសំភារៈសំអាងការនៅក្នុងផ្ទះអស់ទាំងស្រុង ។

អគ្គីភ័យខាងលើ ត្រូវបានអន្តរាគមន៍ពន្លត់ទាន់ពេលដោយម៉ូតូទឹករបស់ រដ្ឋបាលខណ្ឌដូនពេញចំនួន០៤គ្រឿង និង រថយន្តរបស់ការិយាល័យអគ្គីភ័យចំនួន២១ គ្រឿងដោយបានបាញ់រលត់ទាំងស្រុងនៅម៉ោង ,០៤:៣០នាទីនាថ្ងៃដដែល ។

ក្នុងករណីអគ្គីភ័យនេះដែរ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្ន ខ្ពស់នៅពេលចេញដំណេីរទៅលេងកំសាន្ត នៅទីជិតឆ្ងាយ ត្រូវបិទចរន្តអគ្គិសនី ភ្លើងចង្ក្រាន្ត ជាពិសេសភ្លេីងទៀន ភ្លេីងធូបជាដើម ព្រោះវាអាចបង្កអោយមានអគ្គីភ័យ ដូចថ្ងៃនេះផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!