ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចស្រុកស្អាងបង្ក្រាបករណីគ្រឿងញៀនដកហូតថ្នាំ១៦កញ្ចប់ឃាត់ខ្លួនមនុស្ស២នាក់

3 ឆ្នាំ មុន 0 tnn_admin

កណ្តាល៖ សមត្ថកិច្ចស្រុកស្អាង ក្រោយពីតាមដានមុខសញ្ញា បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ដោយដកហូតបានថ្នាំញៀនជាច្រើន រួចបញ្ជូនមកកាន់អធិការដ្ឋាន ក្រោយពីបង្ក្រាបករណីជួញដូរថ្នាំញៀន កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៦ នៅចំណុចភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

 

ជនសង្ស័យចំនួន០២នាក់ដែលត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ លឹម តៃហូ (ហៅហូ) ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង និងទី២-ឈ្មោះ លី លៀង (ហៅកំពូលអាចម៌) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ។
ក្នុងការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបានវត្ថុតាងមាន ថ្នាំញៀនម្សៅក្រាមពណ៌សរថ្លា១៦កញ្ចប់តូច កន្ត្រៃ០១ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

 
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរបន្ត នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសួរនាំបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅការតាមផ្លូវច្បាប់ ៕

14333642_2107711759453833_1575673842699753975_n-1

14359106_2107711762787166_1330959993183347270_n}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ