ព្រឹតិ្តការណ៍ថ្មីៗ

ចៅសង្កាត់គោករកា កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយជួបគ្រោះថ្នាក់…..

1 ខែ មុន 505 តូ សុផល

រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងសាហាវ គឺបង្កឡើងរវាងរថយន្ត ហាយឡែនឌ័រ និងរថយន្តដឹកដី ។សមត្ថកិច្ចប្រាប់ថា  អ្នកបើរបររថយន្តហាយឡែនឌ័រ ឈ្មោះ ស៊ាំង ស៊ីន ជាចៅសង្កាត់គោករកា  មានវ័យ ប្រហែលជាង៥០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ កាល់ម៉ែត្រ ភ្លាមផងដែរ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង ២០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តហាយឡែនឌ័រ មានពាក់ស្លាកលេខ ភ្នំពេញ 2Y-2249 ចំណែករថយន្តដឹកដី ចង្កូតស្តាំ PP-2236 ។

គួររំលឹកដែរថា កំណាត់ផ្លូវវិមានឈ្នះ ឈ្នះ សម្បូរទៅដោយក្បួនរថយន្តដឹកដី ហែរដូចកាឋិន និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាញ៉ឺកញ៉ាប់ផងដែរ។

សូមរងចាំព័ត៌មានពិស្ដារពេលក្រោយទៀត!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!