ព្រឹតិ្តការណ៍ថ្មីៗ

ជួយសង្គ្រោះយាយតា២នាក់ ក្នុងករណីអគ្គិភ័យ នៅខណ្ឌមានជ័យ

1 ខែ មុន 68 តូ សុផល

រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះ ពូក និងគ្រែ យ៉ាងសន្ធោសន្ធៅ ខណៈដែលលោកយាយ លោកតាចាស់ៗ២នាក់នៅផ្ទះ ស្របពេលភ្លើងដាច់ ក៏យកទៀនមកអុជបំភ្លឺ ស្រាប់តែរលំឆេះពូកយ៉ាងសន្ធោសន្ធៅតែម្តង ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច រួមទាំងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការអន្តរាគមន៍។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១:៣០នាទីថ្ងៃត្រង់​ ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៨៧BT ក្រុម២ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលរងគ្រោះអគ្គិភ័យខាងលេី​ជាផ្ទះថ្ម ប្រក់សង្ក័សី (ផ្ទាល់ដី) ទំហំ៥មX២០ម ជាកម្មសិទ្ធិរបស់ឈ្មោះ លឹង ងនហាក់ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទឹកកក ដែលជាកូនស្រីរបស់លោកតាលោកយាយ ។

ចំណែកមូលហេតុ សមត្ថកិច្ចមូលដ្ឋាន​ បានបញ្ជាក់ថា បណ្តាលមកពី ឪពុករបស់ម្ចាស់ផ្ទះជាចាស់ជរា នៅផ្ទះតែ២នាក់យាយតា ខណៈដែលភ្លើងដាច់នោះ ងងឹតពេក គាត់បានយកទានមកអុជបំភ្លឺ ដើម្បីចូលបន្ទប់ទឹក ខណៈនោះស្រាប់តែទៀនបានរលំទៅលើពូក ហើយក៏ឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

ភ្លាមៗមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយបានយកបំពង់ពន្លត់អគ្គិភ័យចំនួន៤បំពង់ មកបាញ់ពន្លត់តែមិនរលត់នោះទេ ទើបសម​ត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី២ និងកម្លាំងប្រជាការពារខណ្ឌមានជ័យ​ ចុះជួយអន្តរាគមន៍ និងហៅរថយន្តពន្លត់អគ្គិភ័យ ២គ្រឿង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកអន្តរាគមន៍ ដោយបាញ់ទឹកអស់១គ្រឿង ក៏រលត់ទៅវិញជាស្ថាពរតែម្តង នៅវេលាម៉ោង១២ម៉១០នាទី នាថ្ងៃខែឆ្នាំដដែលនេះ ។

លោកអនុសេនីយ៍ឯក​ ឃុន​ ឡេង​ នាយប៉ុស្តិ៍នគរបាល​បឹងទំពុន​ទី២​ បានបញ្ជាក់ថា​ អគ្គិភ័យនេះមិនបណ្តាលឲ្យឆាបឆេះដល់ផ្ទះទាំងមូលនោះឡើយ គ្រាន់តែខូចខាត ពូកចំនួន០១ និងខោអាវមួយចំនួន នៅក្នុងបន្ទប់ផ្ទះ(ទំហំ៤ម X៦ម) តែប៉ុណ្ណោះ​ ៕​ (ដោយបងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!