ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម វេង សាខុន បានអញ្ជេីញជាអធិតិភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី ការពង្រីកពូជដំឡូងបារាំងតាមបច្ចេកទេសជាលិកាវប្បកម្មនិងផលិតកម្មដំឡូងបារាំងនៅកម្ពុជា

3 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម មានរៀបចំពិធីសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវដំឡូងបារាំង (Potato Research Center) និងពិធីបើកសិក្ខាសាលាស្តីពី ការពង្រីកពូជដំឡូងបារាំងតាមបច្ចេកទេសជាលិកាវប្បកម្មនិងផលិតកម្មដំឡូងបារាំងនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម Kim Weon Jin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងក្មួយៗនិស្សិតជាច្រើនអ្នកបានចូលរួមយ៉ាងកុះករក្នុងពិធីដ៏មានសារៈសំខាន់នេះផងដែរ ។
សូមបញ្ជាក់ថា គម្រោងនេះទទួលបានការឧបត្ថម្ភថវិកាពីប្រភព ២ផ្សេងគ្នាពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ គឺមួយផ្នែកបានមកពីការគាំទ្រ របស់គម្រោង KOPIA ប្រចាំនៅកម្ពុជា សម្រាប់ធ្វើការដាំពិសោធន៍ដំទ្បូងបារាំងសាកល្បងនៅខេត្តមណ្ឌលគិរី ដើម្បីជ្រើសរើសពូជ ទីតាំងដាំដុះ និងរដូវកាលដាំដុះដែលសមស្របជាងគេ និងមួយផ្នែកទៀតថវិកាបានមកពី KOICA សម្រាប់រៀបចំបង្កើតបន្ទប់ពិសោធន៍ជាលិកាវប្បកម្ម ដើម្បីធ្វើការពង្រីកពូជដំទ្បូងបារាំង សម្រាប់ចែកជូនកសិករដាំដុះ និងបង្កើនផលិតកម្មដំទ្បូងបារាំងនៅកម្ពុជា។ ថ្វីត្បិតតែគម្រោងមានរយៈពេលខ្លី ដែលទើបតែបានចាប់ផ្តើមនៅខេត្តមណ្ឌលគីរី តែជាការចាប់ផ្តើមមួយនេះប្រកបដោយភាពរឹងមាំ និងអាចផ្តល់ជាទីសង្ឃឹមបាន នាពេលអនាគតនៃការផលិតកម្មដំទ្បូងបារាំងនៅកម្ពុជា ហើយអាចឈានទៅដល់ការពង្រីកការដាំដុះនៅតំបន់ខ្ពង់មួយចំនួនទៀតនៅព្រះរាជណាចក្រកម្ពុជា។
យើងទាំងអស់គ្នាបានជ្រាបមកហើយថា ការបរិភោគដំឡូងបារាំងនៅកម្ពុជាយើងកំពុងមានការពេញនិយមពីសំណាក់ប្រជាជនកម្ពុជាយើងជាពិសេសយុវជន និងភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាយើងផងដែរ ដែលមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យតម្រូវការទីផ្សារដំណាំនេះមានការកើនទ្បើងគួរឱ្យកត់សម្គាល់។ ប៉ុន្តែបច្ចុប្បន្ននេះ ការដាំដុះដំឡូងបារាំងនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នៅមានបញ្ហាប្រឈមនៅទ្បើយ ដូចជា បច្ចេកទេសដាំដុះនៅមានកម្រិត ល័ក្ខខ័ណ្ឌអាកាសធាតុមិនសូវអំណោយផល ដោយសារដំណាំនេះត្រូវការល័ក្ខខ័ណ្ឌត្រជាក់។ ស្របពេលដែលប្រទេសជិតខាងរបស់យើងបាននិងកំពុងធ្វើការដាំដុះគួរឱ្យកត់សម្គាល់ ជាពិសេសប្រទេសវៀតណាម គេឈានទៅដល់ការផលិតទទួលបានទិន្នផលប្រមាណជា ១៥ តោនក្នុងមួយហិកតា (នៅប្រទេសកូរ៉េគេអាចផលិតបាន ២០ ទៅ៣០តោន ក្នុងមួយហិកតា) រីឯតម្លៃវិញក៏មានកម្រិតខ្ពស់ផងដែរ គឺជិតមួយដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ។ image

document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់