ព្រឹតិ្តការណ៍ថ្មីៗ

ហាងទូរស័ព្ទ​ Apple Gold បង្ហាញភិនភាគក្រុមចោរឆក់​ កាបូបរបស់ម្ចាស់ហាង​ខ្លួន បានសម្រេច

5 ខែ មុន 176 តូ សុផល

រាជធានីភ្នំពេញ​ ៖ ទំព័រហ្វេសប៊ុក​ហាង​ទូរស័ព្ទ Apple Gold បានបង្ហាញ​ភិនភាគក្រុមចោរ

ដែលធ្វេីសកម្មភាពឆក់កាបូប ពីស្ត្រីម្ចាស់ហាង Apple Gold​ បានសម្រេច​ និងបណ្ដាលឲ្យគាត់រងរបួស​ ហេីយជិះគេចខ្លួនបាត់ដោយសុវត្តិភាព​ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​ថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០១៩នេះ នៅចំណុចទល់មុខសាលាវិទ្យាលយ័ ជាសុីម សន្ធរម៉ុក លេីផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

ខ្លឹមសារ​ដែលហាងខាងលេីបង្ហោះបានសរសេរទៀតថា​ “ក្នុងកាបូបដែលត្រូវបានចោរឆក់ទៅបាត់នោះ មានទឹកប្រាក់ ចំនួនជាង១ម៉ឺនដុល្លារឯណោះ!​ (10,000$ជាង)​”។

ខ្លឹមសារ​ទាំងស្រុងខាងលេី​ មិនបានបញ្ជាក់ទេ​ថា​ បានទៅដាក់ពាក្យបណ្ដឹង​ ឬមិនទាន់ដាក់ពាក្យបណ្ដឹងនោះ​ គឺគ្រាន់តែ សូមអោយបងៗប៉ូលិសជួយសើបអង្កេតស្រាវជ្រាវផង​ ស្រុកខ្មែរអីឡូវចោរឆក់ច្រើនណាស់ សូមបងប្អូនប្រុងប្រយត្ត័ផង បាត់បង់ទ្រព្យសម្បត្តិហើយ អាចបាត់បង់ជីវិតទៀត៕ (អត្ថបទដោយ​ បងម៉េង​)

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ