ព្រឹតិ្តការណ៍ថ្មីៗ

ចោរឆក់ទូរស័ព្ទ បានសម្រេច តែដួលម៉ូតូទាំង២​ ហើយរត់ចោលម៉ូតូ Beat ថ្មីស្រឡាង​រួចឡើងជិះម៉ូតូបក្ខពួក​​គេចបាត់!

1 ខែ មុន 63 តូ សុផល

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់​ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីនារី​ផ្នែកម្ចាស់បន្ទប់ខារ៉ាអូខេ

សំរិទ្ធិ ពេជ្រ ពីរនាក់កំពុងជិះម៉ូតូមួយគ្រឿង បានសម្រេច បណ្តាលឲ្យជនរងគ្រោះ ភ្ញាក់ទាញលមកវិញដួលម៉ូតូទាំងអស់គ្នា រួចជនសង្ស័យ ក៏ស្ទុះងើបឡើរត់ឡើងជិះម៉ូតូមួយគ្រឿងទៀតរបស់បក្ខពួក​ រួចគេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូជិះធ្វេីសកម្មភាពទុកអោយសមត្ថកិច្ច​ស្រាវជ្រាវ​ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតចំណុចមុខខារ៉ាអូខេ “Best Star” តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

ជនរងគ្រោះទី១ជាអ្នកបើកម៉ូតូមានឈ្មោះដា នី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរធ្វើការនៅខារ៉ាអូខេ ផ្នែម្ចាស់បន្ទប់ ស្នាក់នៅម្តុំផ្លូវរថភ្លើងត្រឡោកបែក សង្កាត់បឹងកក់២ ខណ្ឌទួលគោក មានស្រុកំណើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ទី២អ្នកអង្គុយនៅពីក្រោយនិងជាម្ចាស់ទូរសព្ទ័មានឈ្មោះម៉ៅ ស្រីណាវ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរដូចគ្នាស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិត្រពាំងត្រាវ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តកំពង់ចាម។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថាមុនកើតរូបគាត់ទាំងពីរនាក់ជិះម៉ូតូហុងដាវ៉េវ​ Honda Wave មួយគ្រឿង​ ពាក់​ស្លាកលេខ 1N-6530 ទៅជប់លៀងមិត្តភក្តិ នៅម្តុំផ្សារឈូកមាស ក្នុងខណ្ឌសែនសុខ ។ បន្ទាប់ពីបានជប់លៀងចប់រួចរាល់ហើយ រូបគាត់ទាំងពីរនាក់បានជិះម៉ូតូត្រឡប់មកផ្ទះវិញ ដោយឆ្លៀតឈៀងចូលទៅកន្លែងធ្វើការយកខោអាវដែរទុកនៅបន្ទប់ធ្វើការ ដើម្បីយកមកផ្ទះ ។

លុះជិះមកដល់ចំណុចកើតហេតុខាងលើជិតដល់ផ្ទះហើយក៍លេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីត Honda Beat ពណ៌ស ពាក់ភ្នំពេញ 1HE-0885 មកពីក្រោយ បានធ្វើសកម្មភាព ឆក់ទូរសព្ទ័ដៃមួយគ្រឿង របស់ជនរងគ្រោះឈ្មោះ ម៉ៅ ស្រី​ណា ដែលអង្គុយពីក្រោយ​ ហេីយកាន់ទូរសព្ទ័ពីរគ្រឿងរបស់ខ្លួនមួយគ្រឿង និងរបស់មិត្តភក្តិមួយគ្រឿងទៀត នៅជាប់ដៃ បានសម្រេច របស់ខ្លួនមួយគ្រឿងម៉ាកចេហ្វរបូក និងលុយនៅជាប់ជាមួយទូរសព្ទ័ ចំនួន២០ដុល្លារ បានសម្រេច បណ្តាលឲ្យគាត់ភ្ញាក់ ទាញទៅទាញមក បណ្តាលដួលម៉ូតូទាំងពីរទៅលើថ្នល់ ស្រាប់តែជនសង្ស័យស្ទុះងេីបឡើងមក ខណៈនោះក៍មានម៉ូតូបក្ខពួកជនសង្ស័យមួយគ្រឿងទៀត បានជិះមកដល់​ ទេីបជនសង្ស័យរត់ឡើងជិះគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូមួយគ្រឿងដែលជិះធ្វេីសកម្មភាពនៅកន្លែងកេីតហេតុវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។ ចំណែកម៉ូតូជនសង្ស័យសមត្ថកិច្ចយកទៅរក្សាទុក​ ដេីម្បីរងចាំធ្វើកាស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕​ (ដោយបងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!