ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលស្រុកកណ្តាលស្ទឹងបង្ក្រាប​ ករណីគ្រឿងញៀនឃាត់បានមនុស្ស៦នាក់ ថ្នាំញៀន១៨កញ្ចប់ធំតូច

3 ឆ្នាំ មុន 3 tnn_admin

កណ្តាល៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ខណ:ដែលកម្លាំងជំនាញនៃអធិការដ្ឋានបានចេញល្បាត នៅចំណុចនៅចំណុចភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ឃាត់បាន២នាក់ ដកហូតថ្នាំញៀនចំនួន៤កញ្ចប់ កាលពីវេលាម៉ោង១២និ៣០នាទី១៩កញ្ញាឆ្នាំ២០១៦ ក្រោយឃាត់ខ្លួនសមត្ថកិច្ចវបានបន្តប្រតិបត្តិការចុះឆែកឆេរលំនៅដ្ឋានជនមុខសញ្ញាឃាត់បានបន្ថែម៤នាក់ទៀត ដោយដកហូតបានថ្នាំញៀន១៤កញ្ចប់ ជញ្ចីងសម្រាប់ថ្លឹងថ្នាំញៀន០២គ្រឿង។

 

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះទី១ឈ្មោះសុខ សុផា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាល ស្ទឹង។  ២ឈ្មោះលី គឹមសួ ហៅតាប់   ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។៣-ឈ្មោះជួន ឡង់ឌី ភេទប្រុសអាយុ ២១ ឆ្នាំ នៅភូមិកំពុងតាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង។៤-ឈ្មោះលីគឹម សៀភេទប្រុស អាយុ២១ឆ្នាំ នៅភូមិឃុំកើតហេតុ។៥-ឈ្មោះ យូ សុខសំណាង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិកណ្ដោល ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។៦-ឈ្មោះព្រំ ស្រីល័ក្ខភេទស្រីអាយុ១៨ឆ្នាំនៅភូមិឃុំកើតហេតុ មុខរបរនៅផ្ទះ។
សមត្ថកិច្ចបានអោយដឹងថាក្នុងប្រតិបត្តិការណ៏នៃការបង្ក្រាបនោះសមត្ថកិច្ចបានដកហូតថ្នាំញៀន-ម្សៅក្រាមពណ៌សថ្លា ចំនួ១៨កញ្ចប់ (២កញ្ចប់)ជញ្ចីងសម្រាបថ្លឹងថ្នាំញៀន២គ្រឿង រថយន្តម៉ាកកាមរីហើមសេរីឆ្នាំ៩៣ពណ៌ស្លែពាក់ស្លាក់លេខ ភ្នំពេញ2N-6529។-ម៉ូតូ៤គ្រឿងម៉ាកSIគ្មានស្លាកលេខពណ៌ទឹកប្រាក់។-ម៉ាក Zoomer.xពាក់ស្លាកលេខភ្នំពេញ1FX-3018 ពណ៌ខៀវលាយខ្មៅ។-ម៉ូតូគុបមូលពណ៌ទឹកប៊ិចគ្មានស្លាកលេខ។-ម៉ូតូគុបជ្រុងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភំ្នពេញ 1D-4944 ។-ដាវដែកប្រវែង៤៤ស.ម-កាំបិតផ្លែសចុងស្រួចប្រវែង៣២ស.ម-កាំបិតបត់ផ្លែស១-កាំបិតជំពុះទង់១-ផ្លាកលេខម៉ូតូ១កោះកុង 1A-0386 -ទូរស័ព្ទម៉ាកiphoneពណ៌ស០២គ្រឿង-កាបូបដៃសម្រាប់ដាក់ថ្នាំញៀន០៤-ដែកកេះហ្គោស២ពណ៌ក្រហម.លឿង-សម្ភារះសំរាប់ប្រើប្រាស់និងសម្ភារះវេចខ្ចប់សម្រាប់ចែកចាយមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរបន្ត និងរៀបចំ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅការតាមផ្លូវច្បាប់ ៕

14344881_2107572746134401_1353371599370315077_n 14390768_2107572372801105_2533618377267216066_n 14433141_2107572376134438_218310443698836015_nd.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ