ព្រឹតិ្តការណ៍ថ្មីៗ

បោកតគ្នា តែអ្នកជាប់គុក ធ្លាក់លើអ្នករត់ម៉ូតូឌុបវិញ

4 ខែ មុន 77 តូ សុផល

ឃាត់ខ្លួនបុរសម្នាក់ករណីឆបោក(ក្លែងបន្លំលេខបើកយកប្រាក់)

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានបុគ្គលិកក្រុមហ៊ុន ឆ្នោត ម៉ូឌែនឡូធឺរី ចាប់ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចដោយជាប់ពាក់ព័ន្ធករណីឆបោក(ក្លែងបន្លំលេខឆ្នោតបើកយកប្រាក់) កាលពីវេលម៉ោង១៦ និង៣០នាទីល្ងាចថ្ងៃទី២៣-០៤-២០១៩នៅចំណុចក្នុងក្រុមហ៊ុនឆ្នោតម៉ូឌែនឡូធឺរី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យ ឈ្មោះ ហ៊ូរ សារ៉ន អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ដើមបណ្តឹងជាជនរងគ្រោះ ឈ្មោះ លុយ ចន្ទ័តារា អាយុ៣៤
ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតម៉ូឌែនឡូធឺរី ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៥២៨ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

តាមសំដីជនសង្ស័យឲ្យដឹងថាតាមពិតគាត់គ្រាន់ជាអ្នករត់ម៉ូតូឌុបតែប៉ុណ្ណោះដោយ មុនពេលកើតហេតុ ថ្ងៃទី២២មេសា ២០១៩ វេលាម៉ោងប្រហែល ១៩ និង០០នាទីគាត់បានដឹក បុរសម្នាក់ មិនស្គាល់ឈ្មោះចេញពីផ្សារបឹងបៃតង ទៅទិញស្លឹកឆ្នោតខាងលើនៅម្តុំ វត្តសំរោងអណ្តែត ( មិនដឹងទិញប៉ុន្មានសន្លឹក) ហើយក៍សុំលេខទូរស័ព្ទគាត់ទុក។ លុះព្រឹកថ្ងៃទី២៣ មេសា ២០១៩ វេលាម៉ោងប្រហែល ០៨ និង០០នាទី បុរសមិនស្គាល់ឈ្មោះនោះ បានទូរសព្ទ័ហៅគាត់ឲ្យទៅជួបនៅម្តុំពេទ្យលោកសង្ឃហើយបានអោយ យកសន្លឹកឆ្នោតដែលទិញពីល្ងាចនោះមួយសន្លឹកទៅបើកយកប្រាក់នៅក្រុមហ៊ុនឆ្នោតចំណុចកើតហេតុខាងលើ បានលុយចំនួន៦០០.០០០រៀល រួចគាត់បានយកលុយដែលបើកបាននោះទៅឲ្យបុរសខាងលើ នៅម្តុំការ៉ាសាំងពេទ្យលោកសង្ឃវិញ ដោយទទួលបានថ្លៃសេវ៉ាចំនួន២ម៉ឺនរៀល។ រហូតដល់ម៉ោង១៦ និង៣០នាទីថ្ងៃ ទី២៣មេសា២០១៩ បុរសមិនស្គាល់ឈ្មោះបានទូរស័ព្ទហៅគាត់ទៅជួប នៅមុខវត្តទឹកថ្លាម្តងទៀតហើយហុចសន្លឹកឆ្នោតអោយគាត់ទៅប្តូរយកលុយម្តងទៀតពេលទៅដល់ទីតាំងប្តូរឆ្នោត ក៍ត្រូវគេធ្វើការឃាត់ខ្លួនគាត់ប្រគល់ឲ្យសមត្ថិកិច្ចតែម្តង។

តាមសំដីបុគ្គលិកក្រុមហ៊ុនឆ្នោតម៉ូឌែនឡូធឺរី បានប្រាប់សមត្ថកិច្ចថាសន្លឹកឆ្នោតដែលជនសង្ស័យយកមកប្តូរលើកទីមួយគាត់មិនដឹងបានចាញ់បោកលុយអស់៦០ម៉ឺនរៀលដល់យកសន្លឹកឆ្នោតខាងលើទៅបើកបន្តនៅក្រុមហ៊ុនទើបដឹងក្លែងក្លាយ(គោសបិតក្លែងបន្លំ)លុះដល់ម៉ោងខាងលើឃើញជនសង្ស័យយកសន្លឹកឆ្នោតមកប្តូរម្តងទៀតក៍ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថិកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!