ព្រឹតិ្តការណ៍ថ្មីៗ

រកឃើញ​ភាពមិនប្រក្រតី​ នៅស្ថានីយ​ និងដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ ៣ទីតាំង ក្នុងខណ្ឌច្បារអំពៅ

4 ខែ មុន 33 តូ សុផល

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ប្រេងឥន្ធនៈ ចុះ​ត្រួតពិនិត្យ​បណ្តា​ស្ថានីយ​ ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ ចំនួន៣ទីតាំង ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ នៅ​ថ្ងៃ​អង្គារ ៤​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩នេះ។

ក្នុងការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​លើ​កម្រិត​ស​ន្ទ​ស្សន៍​អុក​តាន​របស់​ប្រេងសាំង​, សេ​តាន​របស់​ប្រេងម៉ាស៊ូត និង​ត្រួតពិនិត្យ​លើ​រង្វាស់រង្វាល់​របស់​ប​ណ្តា​ស្ថានីយ​ ដេប៉ូ​ចែកចាយ ទាំង ០៣ ផងដែរ ​។​

​ជា​លទ្ធផល​នៃ​ការត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​ស្ថានីយ​ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ ២ទីតាំង​ មិនមាន​អនុលោមភាព​ផ្នែក​បរិមាណ និង ១ទីតាំង​ទៀត​ មិនមាន​អនុលោមភាព​ទាំង​ផ្នែក​បរិមាណ និង​គុណភាព​។

ដោយឡែក​តម្លៃ​លក់រាយ ស្ថានីយ​/​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ ០៣ បាន​អនុវត្តន៍​ត្រឹមត្រូវ ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​។​

​ដោយសារ​នេះ​ជាការ​រកឃើញ​លើក​ទី១ មន្ត្រី​ជំនាញ​បានឱ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ​ខាងលើ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិន​អនុលោម​ខាងលើ ។

បើ​មន្ត្រី​កាំកុងត្រូល​រកឃើញ​កំហុស​លើក​ទី២ មន្ត្រី​ជំនាញ នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕​ (ដោយបងម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ