ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២ ឃាត់ខ្លួនរួមជាមួយថ្នាំញៀន ១០កញ្ចប់

6 ខែ មុន 41 តូ សុផល

រាជធានីភ្នំពេញ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២​ សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ បានធ្វើការចេញល្បាតក្នុងភូមិសាស្ដ្រ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ លុះល្បាតដល់នៅវេលាម៉ោង០១ និង ៣០នាទីឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ក៏បានឃាត់ ខ្លួនជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន ១០កញ្ចប់តូច នៅចំណុចផ្លូវលំក្រុម០៤  ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ 

លោក ណេត សាមឿន  នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ូវ សុខា ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅផ្ទះគ្មានលេខ ផ្វូវលំ  ភូមិចំរើនផល  សង្កាត់បឹងទំពុនទី១  ខណ្ឌមានជ័យ ។

លោកបានបន្ដទៀតថា  ជនសង្ស័យខាងលើក កំពុងជិះម៉ូតូម្នាក់ឯងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស្លាកលេខ1AH-1823 ដោយកម្លាំងសមត្ថកិច្ចល្បាតដល់ចំណុចកើតហេតុបានសង្ស័យ រួចក៏ឃាត់ជនសង្ស័យធ្វើការត្រួតពិនិត្យបានរកឃើញមានម្សៅសថ្លាចំនួន១០កពា្ចប់តូចនៅក្នុងកពា្ចប់(បារីម៉ៃសាវេន) ដាក់ក្នុងហោប៉ៅ ហើយកកម្លាំងបាននាំមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍ ដើម្បីសួរនាំតែម្តង ។ ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសាកភាពថា ទិញថ្នាំនៅមុខមន្ទីរពេទ្យលោកសង្ឃបឹងឈូក  សង្កាត់ទឹកថ្លា ។

ក្រោយពេលកើតហេតុ​បន្ទាប់ពី​សាកសួ​រ​រួចហើយ​ ជនសង្ស័យ​ព្រមទាំង​វត្ថុតាំង​ ត្រូវបានសមត្ថកិច្ច​កសាងសំណុំរឿង​បញ្ជូនខ្លួនទៅ​អធិការដ្ឋានខណ្ឌ​មានជ័យ​ ដើម្បី​ចាត់ការបន្ត​តាម​និតិវិធី​ 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ