ព្រឹតិ្តការណ៍ថ្មីៗ

មេប៉ុស្តិ៍ឃ្មួញដេញចាប់ចោរប្លន់យកម៉ូតូប្រគល់អោយម្ចាស់ដេីមវិញ!

3 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ : បុរសវ័យចំណាស់ជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យហៅឲ្យឌុបលុះដល់កន្លែងស្ងាត់ជនសង្ស័យធ្វើសកម្មភាពប្លន់ ដោយចាក់មួយកាំបិត តែមិនបានសម្រេចរងរបួសស្រាល បង្កការភ្ញាក់ផ្អើលកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញព័ទ្ធចាប់បានភ្លាមៗកាលពីវេលាម៉ោង7ព្រឹកថ្ងៃទី20ខែកញ្ញាឆ្នាំ2006ស្ថិតនៅភូមិសំរោងទាវសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ហែម មិ អាយុ32ឆ្នាំ ជាកសិករស្នាក់នៅមិនពិតប្រាកដ ទើបឡើងមកពីស្រុកបាន4ថ្ងៃដែលស្ថិតនៅភូមិព្រៃធំឃុំទូកមាសលិចស្រុកបន្ទាយមាសខេត្តកំពត។

បុរសវ័យចំណាស់ជាជនរងគ្រោះមានឈ្មោះ អាន មិន អាយុ46ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ51ផ្លូវលំ ភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌសែនសុខមានស្រុកកំណើតភូមិជីរោទិ៍2ឃុំតាត្រាវស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ចំណែកម៉ូតូដែលជនសង្ស័យប្លន់ម៉ាកហុងដារឌ្រីមសC125 ពណ៌ខ្មៅពាក់ស្លាកលេខ 1AY 1007 ស៊េរីឆ្នាំ2011។

តាមប្រភពពីបុរសរងគ្រោះបានរៀបរាប់ឲ្យដឹងថានៅមុនពេលកើតហេតុ ជនសង្ស័យបានហៅម៉ូតូឌុបគាត់អោយឌុបចេញពីម្ដុំវត្តសុភាឃួន ភូមិសំរោងទាវក្នុងតំលៃ ប្រាំបីពាន់រៀល (8000រៀល) ខណៈមកដល់ចំណុចភូមិសំរោងទាវតាមមាត់ប្រឡាយ ជនសង្ស័យបានប្រាប់អោយគាត់ឈប់ ស្រាប់តែជនសង្ស័យបានដកកូនកាំបិតចាក់សំដៅជនរងគ្រោះចំក្រោមក្លៀកធ្វេងតែសំណាងល្អពេលធ្វើសកម្មភាពជនសង្ស័យរអិលជើងដួលជាមួយជនរងគ្រោះនិងម៉ូតូ ភ្លាមនោះជនរងគ្រោះស្រែកឆោរឡោបង្កការភ្ញាក់ផ្អើល ទើបជនសង្ស័យបានព្យាយាមរត់មកដល់ភូមិបន្លាស្អិតសង្កាត់ឃ្មួញត្រូវបានលោក ញាណ នន មេប៉ុស្តិ៍ឃ្មួញស្ទាក់ចាប់បានភ្លាមៗនាំយកមកផ្នែកជំនាញអធិការខណ្ឌសែនសុខសាកសួរបន្តនិតិវិធី។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានខណ្ឌសែនសុខនិងទទួលយកម៉ូតូត្រលប់ទៅវិញ៕

image image image

image

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ