ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់ក្នុងចំណោម០២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនពាក់ព័ន្ធករណីឆក់កាបូប!

5 ខែ មុន 72 តូ សុផល

ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនក្រោយពេលដែលពួកគេបានធ្វើសកម្មភាពឆក់យកកាបូបប្រាក់ពីជនរងគ្រោះ ម្នាក់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២១ និង៣០នាទី នៅចំណុចតាមផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ០១នាក់មាន ឈ្មោះ សូត្រ លាងហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះ០១នាក់មាន ឈ្មោះ សុខ ជាតា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារៈបន្សល់ទុក ៖កាបូបយួដៃចំនួនមានលុយ២០.០០០រៀល និងទូរស័ព្ទដៃ០១គ្រឿង ប្រគល់ជនរងគ្រោះវិញ  , ម៉ូតូ០១គ្រឿង ម៉ាកនិច  ពណ៌ស ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GE-2912 របស់ជនសង្ស័យ 

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីបន្ទប់ជួលរបស់ខ្លួនជាមួយមិត្តភក្ត្រ័ក្នុងគោលបំណងទីហូបអីនៅផ្សារអីអន២ ដោយធ្វើដំណើរតាមផ្លូវ១៩២៨ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង មកជិតជនរងគ្រោះ រួចជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូបប្រាក់ពីជនរងគ្រោះ តែត្រូវជនរងគ្រោះស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យជិះម៉ូតូទៅបុកម៉ូតូរឺន៉កកង់បីបណ្តាលឲ្យដួលម៉ូតូ ភ្លាមនោះកម្លាំងល្បាតរបស់អធិការដ្ឋានបានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញហេតុការណ៍បាននាំខ្លួនជនសង្ស័យមកធ្វើការនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យឈ្មោះ រុន គេចខ្លួន   

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ