ព្រឹតិ្តការណ៍ថ្មីៗ

លោក តាញ់ បុត្តា​ មេពេទ្យសត្វ​ ខេត្តឧត្ដរមានជ័យ​ ឃុបឃិតជាមួយជុំនាញសុរិយោដី​ ធ្វើប័ណ្ណកម្មសិទ្ធ យកដីពលរដ្ឋក្រីក្រ៣ ចំនួនគ្រួសារ​

6 ខែ មុន 76 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩នេះ មានសេចក្ដីរាយការណ៍ពី ប្រជាពលរដ្ឋចំនួនបីគ្រួសារ

រស់នៅភូមិរំចេក ឃុំអន្លង់វែង​ ស្រុកអន្លង់វែង​ ខេត្តឧត្ដរមានជ័យ​មកថា។

លោកតាញ់បុត្តា​ ប្រធាន​ការិយាល័យ​ ផលិតកម្ម​ និងបសុព្យាបាល​ នៃមន្ទីកសិកម្មខេត្តឧត្ដរមានជ័យ។ ថាបានឃុបឃិតជាមួយនិងជុំនាញសុរិយោដី លួចបំពេញឯកសារធ្វើប័ណ្ណកម្មសិទ្ធ យកស្រែចំការរបស់ពួកគាត់ ចំនួន៩ហិតាស្ថិតនៅភូមិរំចេកឃុំស្រុកអន្លង់វែង។

ប្រជាពលរដ្ឋបីគ្រួសារដែលត្រូវបានអ្នកមានអំណាចនៅខេត្តឧត្ដរមានជ័យរំលោភយក
ទី១៖ យ៉ែម​ ហ៊ុន​ ភេទប្រុស អាយុ​៦២ឆ្នាំ
ទី២៖រឿម ឆក
ទី៣៖ គឿន យីហ៊ី

ប្រជាពលរដ្ឋខាងលើបានលើកឡើងថាដីរបស់ពួកគាត់បានអាស្រ័យផលកាន់កាប់និងចញ្ចឹមជីវិតចាប់តាំងពីឆ្នាំ២០០៤មកម្លេះ។

ដែលលោកឡេវ សែត​ អតីត:ប្រធានសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ និងជាមេភូមិរំចេកបច្ចុបន្នជាអ្នកចែកអោយរូបគាត់ ដែលជាគ្រួសារក្រីក្រដែលមិនមានដីស្រែចំការ សំរាប់ប្រកបរបរកសិកម្មចញ្ចឹមជីវិត។

នៅក្នុងអំឡុងឆ្នាំ២០១៣ ដែលចុះវាស់វែងធ្វើបណ្ណ័កម្មសិទ្ធដោយក្រុមយុវជនស្មគ្រ័ចិត្ត ពួកគាត់ក៍បានស្នើរអោយមន្រ្ដីជុំនាញវាស់វែង ចុះបញ្ជីផងដែតែគេមិនបានចុះបញ្ជីអោយ។

ស្រាប់តែកន្លងទៅថ្មីៗនេះបានលេចមុខវត្តមានឈ្មោះ តាញ់បុត្តា ប្រធាន​ការិយាល័យ​ផលិតកម្មនិងបសុ​ព្យាបាល​ នៃមន្ទីកសិម្មខេត្តឧត្ដរមានជ័យបានទៅអះអាងថាជាដីរបស់គេដែលមានបណ្ណ័កម្មសិទ្ធស្របច្បាប់ទៀតផង។

លោកតាញ់ បុត្តា​ បានអោយដឹងថាដីរបស់លោក គឺខាងយុរិយោដី ជាអ្នករៀបចំនិងធ្វើបណ្ណ័កម្មសិទ្ធអោយរូបលោក ដោយសំអាងដីនោះគ្មាននាក់ណាកាន់កាប់៕ ដោយ ៖ ប៉ែន​ នួន

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ