ព្រឹតិ្តការណ៍ថ្មីៗ

ឆេះរោងសិប្បកម្មអាឈើ យ៉ាងសន្ធោរសន្ធៅ​ នៅក្រោយដីថៃប៊ុនរ៉ុង​ ផ្អើលឡានទឹក​៣គ្រឿងចេញអន្តរាគមន៍​ ទាំងព្រឹក​!

5 ខែ មុន 73 តូ សុផល

រាជធានីភ្នំពេញ​ ៖ អគ្គិភ័យឆេះទៀតហេីយ! រោងសិប្បកម្មអាឈើដ៏ធំមួយកន្លែង ដែលម្ចាស់ទុកចោល នៅសុខៗបែរជាមានអណ្ដែតភ្លើងឆេះរាលដាលសន្ធោសន្ធៅ ចេញពីលេីគំនរឈើ បង្កការភ្ញាក់ផ្អើលរថយន្តពន្លត់អគ្គិភ័យចុះ មកអន្តរាគមន៍បាញ់ពន្លត់​ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោងជិត០៨ព្រឹក ថ្ងៃអង្គារ៍​ ទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយដីថៃប៊ុនរ៉ុង តាមបណ្ដាយផ្លូវ២០៥ ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ​។

ប្រភពពត៍មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនកេីតហេតុ ប្រជាពលរដ្ឋបានរាយការណ៍តាមរយះទូរស័ព្ទថា មានករណីភ្លេីងឆេះខាងក្រោយដីថៃប៊ុនរ៉ុង ក្រោយមកក៏សមត្ថកិច្ចប្រញាប់ប្រមូលកម្លាំងចុះទៅពិនិត្យមកដល់ទីតាំងដែលរាយការណ៍នោះ​ ឃេីញភ្លេីងឆេះសន្ធោសន្ធៅតែមិនអាចប៉ះពាល់ផ្ទះប្រជាពលរដ្ឋទេ ដោយដីឡូតិ៍ដ៏ធំទុកចោលខាងលេីនេះ​ ពីមុនជាសិប្បកម្មឈេី តែម្ចាស់ទុកចោលយូរហេីយ រួចក៏សុំអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ ។

សមត្ថកិច្ចបន្តថាក្រោយពីមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញបានចុះ មកដល់កន្លែងកេីតហេតុ ចំនួន៣គ្រឿងបាន ប្រេីប្រាស់ទឹកអស់ចំនួន២គ្រឿង ការខូចខាតគ្មាន ដោយសារភ្លេីងឆេះកម្ទេចឈេីគរទុកចោល មូលហេតុមិនដឹង សួរកម្មករដែលនៅក្នុងដីឡូតិ៍ថាសុខៗ ឃេីញឆាបឆេះចេញអណ្ដែតភ្លេីងតែម្ដង ៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ