ព្រឹតិ្តការណ៍ថ្មីៗ

ប្លន់​បានសម្រេច នៅដីទួលគោក រត់គេចខ្លួនឡេីងទៅដេកជាមួយស្រីស្នេហ៍​ នៅផ្ទះសំណាក់ ​”ហេង ហ៊ួរ”

5 ខែ មុន 327 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពយកកូនកាំបិតភ្ជង់កប្លន់យកលុយ និងទូរស័ព្ធ័ពីយុវជនម្នាក់ជាអ្នករត់ម៉ូតូកង់បីឥណ្ឌាបានសម្រេចរួចរត់មកសំងំដេកជាមួយសង្សាក្នុងផ្ទះសំណាក់ ហេង ហ៊ួរ បាន២ម៉ោងត្រូវបានម្ចាស់ម៉ូតូកង់បីធ្វើកាស្រាវជ្រាវតាមប្រពន្ធ័GPSរកឃើញជនសង្ស័យរួចរាយការណ៍ជូនសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៤នាក់ រួចបន្តទៅចាប់ជនសង្ស័យបានម្នាក់នៅក្នុងបុរីកីឡា ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​កាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃចន្ទ​ ទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះសំណាក់ ហេង ហ៊ួរ តាមបណ្តោយផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ជនសង្ស័យទី១៖មានឈ្មោះ អ៉ឹង ឡាយហុក ភេទប្រុស​ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់វាលវង្ស ខណ្ឌ៧មករា។ ទី២៖មានឈ្មោះម៉ៅ​ រស្មី​ ភេទប្រុស អាយុ១៧ឆ្នាំ​ ស្នាក់នៅក្នុងបូរីកីឡាជាន់ទី៣។ ទី៣.ឈ្មោះ ជូន​ សុជាតិ​ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបុរីកីឡា​ មុខរបររេីសអេតចាយ។ ទី៤ឈ្មោះកុង​ ចន្ធូ​ ភេទស្រីអាយុ១៦ឆ្នាំ​ ទី៥ឈ្មោះចៅ​ សុផល​ ភេទស្រីអាយុ១៧ឆ្នាំ។

ចំណែកជនរងគ្រោះមានមានឈ្មោះសែម លាងហេង ភេទប្រុសអាយុ១៩ឆ្នាំ មុខតបររត់ម៉ូតូកង់បីឥណ្ឌា និងនៅរៀន ស្នាក់នៅភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុរូបគាត់បានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដោយមិនបានបញ្ជាក់ប្រាប់ស្លាកលេខបានដឹកភ្ញៀវយកទៅដាក់នៅម្តុំទឹកថ្លារួចបានបើកត្រឡប់ក្រោយវិញបំណងទៅមុខវាំងលុះបើកមកដល់ចំណុចមុខហាង លក់មីហិរ តាមបណ្តោយម៉ៅសេងទុង ក្នុងសង្កាត់ផ្សារដេប៉ូ២ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ បានហៅម៉ូតូកង់បីគាត់ឲ្យដឹកជូនមកដល់ម្តុំបុរីកីឡាតាមផ្លូវមុខអធិការដ្ឋានខណ្ឌ៧មករា ជនសង្ស័យបានដកកូនកាំបិតខ្លីមួយ ដែលខ្លួនបានលាក់ទុកជាប់ខ្លួនយកភ្ជង់​កគាត់ជាប់​ ហេីយគំរាមមិនស្រែកបើហ៊ានស្រែក គេនិងសម្លាប់ចោល​ រួមឲ្យប្រគល់ទ្រព្យសម្បត្តិឲ្យគេភ្លាមបើចង់រស់រួចប្លន់យកលុយចំនួន១០៥,០០០៛(ដប់ម៉ឺនប្រាំពាន់រៀល)និងទូរសព្ទ័ចំនួន២គ្រឿង១ម៉ាក IPhone 7Plus និង១គ្រឿងម៉ាក Sumsung Galaxy S8 បានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល​ ។

ក្រោយពីគេចខ្លួនបានហេីយ​ ជនសង្ស័យ​មកសំងំដេកជាមួយសង្សារនៅបន្ទប់លេខ២០២ ជាន់ទី២ ក្នុងផ្ទះសំណាក់មួយកន្លែងយីហោ “ហេង ហ៊ួរ” ស្ថិតតាមបណ្តោយផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ពីរម៉ោងក្រោយមកជនរងគ្រោះនិងមិត្តភក្តិធ្វើការបេីកមេីល​ក្នុង iCloud ដែលបានភ្ជាប់ Find My IPhone នោះ​ ដេីម្បីរកទូរស័ព្ទ​របស់ខ្លួន ដែលត្រូវបានជនសង្ស័យប្លន់យកទៅបាត់នោះ​ ដោយ GPS បានបង្ហាញទីតាំង ទេីប​នាំគ្នាចេញតាមរកឃើញ ហេីយបានធ្វើការឃាត់ជនសង្ស័យបានម្នាក់ ហេីយរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋាន​សុំគោលការណ៍​ចុះមកធ្វើឆេកឆេរក្នុងផ្ទះសំណាក់ខាងលេី។ ជាក់ស្ដែង សមត្ថកិច្ចបានរកឃេីញ​ មនុស្សប្រុសស្រី៣នាក់ទៀត​ ដែលពពាក់ពពូនគ្នា​ និងជាបក្ខពួក​ ទេីបឃាត់ខ្លួនសួរចម្លេីយបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅក្នុងបុរីកីឡា​ សរុបទាំងអស់៥នាក់​ (ប្រុស៣ស្រី២)។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ប្រគល់ជូនសមត្ថកិច្ចខណ្ឌ៧មករាវិញ​ ដេីម្បីយកទៅសួរនាំបន្តតាម​នីតិវិធី​ច្បាប់៕ (បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ