ព្រឹតិ្តការណ៍ថ្មីៗ

ឈាមសស៊ីឈាមក្រហម​ ឆក់យកជីវិតក្មេងស្រី វ័យ១៦ឆ្នាំម្នាក់​​ ដែលជាសិស្សវិទ្យាល័យចាក់អង្រែ​ ខណៈម្ដាយដេកយំឱបសពកូន​រហូតទល់ភ្លឺ

4 ខែ មុន 109 តូ សុផល

​រាជធានីភ្នំពេញ​ ៖ គួរឲ្យខ្លោចចិត្តអាណិតណាស់! ក្មេងស្រីដ៏កំសត់ម្នាក់​ ដែលអ្នកជិតខាងស្រលាញ់រាប់អាន​គ្រប់ៗគ្នា​ ព្រោះនាង​មាន​អត្តចរិត​ស្លូតបូត​ សុភាពរាបសារ​ គោរពចាស់ទុំ​ តែបែរជាកេីតជម្ងឺ​ ឈាមសស៊ីឈាមក្រហម​ ឬ(Leukemia)​ ហើយជិតមួយអាទិត្យចុងក្រោយនេះ​ កាន់តែធ្វើទុក្ខបន្តិចម្ដង​ៗ​ រហូតមកទល់ព្រឹកថ្ងៃទី២២ មេសា ២០១៩នេះ​ ក្រុមគ្រួសារ​បានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​រុស្ស៊ី​ដែរ​ ក្រុមគ្រូពេទ្យក័បានខិតខំជួយសង្គ្រោះអស់ពីលទ្ធភាព​ហើយ​ ក៏មិនអាចជួយក្មេងស្រីរងគ្រោះបានដែរ​ ជាអកុសលប្អូនស្រីបានស្លាប់ នៅវេលាម៉ោង០៨:២០នាទីយប់​ថ្ងៃដដែលនេះ។

នេះពិតជាធ្វេីឲ្យអ្នកស្គាល់ប្អូនស្រី​ស្ទេីតែមិនចង់ជឿ​​គ្រប់ៗ និងបានមក​ចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារជាបន្តបន្ទាប់គ្នា ខណៈដែលបងស្រីជាម្ដាយ​ទ្រហ៊ោយំ មិនចង់ជឿថា កូនស្រីតែម្នាក់របស់គាត់​ ចាកឆ្ងាយពីគាត់លឿនបែបនេះ​ គាត់សោកស្តាយស្រណោះ និងអាឡោះអាល័យ​ជា​ពន់ពេក​ ទេីបដេកយំឱបសពកូនរហូតទល់ភ្លឺ​ ។

បេីតាមសំលេង​ផ្ញើសារ​តាម​ Messenger របស់ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់​មិត្តភ័ក្តរបស់គេថា​ “ខ្លួនមិនដឹងខ្លួនឯងឈឺអ្វីឲ្យប្រាកដនោះទេ មាន​អាការៈ​តឹងច្រមុះ​ និងក្ដៅខ្លួនមិនទាន់បាត់សោះ​ តាំងពីចូលឆ្នាំមក​ ព្យួរ​ស៉ឺរ៉ូម​ផង​ ចាក់ថ្នាំផង​ លេបថ្នាំផង​ អត់បាត់សោះ​ ហើយមកដល់ឥលូវអត់បាត់សោះ​ និងមិនទាន់​បានពិនិត្យឈាមនៅឡេីយទេ​” ។

ក្មេងស្រីដ៏កំសត់ខាងលេី​ មានឈ្មោះ​ អេង​ បុរីរតនា​ អាយុ១៦ឆ្នាំ​ ជាសិស្សថ្នាក់ទី១១​ នៃវិទ្យាល័យ​ ហ៊ុន​សែន​ ចាក់អង្រែ​ រស់នៅជាមួយម្ដាយក្នុងភូមិទួលរកា១​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ។

បច្ចុប្បន្នសពប្អូនស្រី​ រតនា ត្រូវបានក្រុមគ្រួសារចាត់ចែងតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា នៅផ្ទះលេខ២៧A​ ស្ថិតតាមផ្លូវលំបេតុង​ ក្រុមទី២១​ ភូមិទួលរកា១​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ។​ លុះព្រឹកថ្ងៃពុធ ទី២៤​ ខែមេសា​ ឆ្នាំ២០១៩នេះ ដង្ហែយកទៅបូជាតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម​ ៕​ (អត្ថបទរូបភាព​ដោយ​ បងម៉េង)

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង និងសូមគោរពបួងសួងសុំឲ្យវិញ្ញាណក្ខន្ធប្អូនស្រី ​បានទៅកាន់សុខគិតិភព ដោយស្ងប់ចិត្តផងចុះ…!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!