ព្រឹតិ្តការណ៍ថ្មីៗ

បុរសបែកថ្នាំ លួចដុតផ្ទះ២ដងហើយ​ លើកទី៣​ ឆេះយ៉ាងសន្ធោសន្ធៅ​ ផ្អើលខណ្ឌទួលគោក

1 ខែ មុន 135 តូ សុផល

រាជធានីភ្នំពេញ ៖ ផ្ទះថ្ម៣ល្វែងដែលម្ចាស់ទុកចោល ត្រូវបានបុរសម្នាក់ដែលញៀនថ្នាំបានដុតឲ្យឆេះ

បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨:១០នាទីយប់ ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចខាងត្បូង ជាប់ស្ពានអាកាស៥មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ គង់ រតនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដើររើសអេតចាយ ស្នាក់នៅកន្លែងកើតហេតុ ។

បើតាមសាក្សីបានឲ្យដឹងថា ដំបូងឡើយពួកគាត់ឃើញផ្សែងហ៊ុយចេញពីផ្ទះ៣ល្វែងនៅជាន់ទីមួយ ដែលម្ចាស់ផ្ទះទុកចោល ហើយក៏ស្រាប់តែមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ទើបប្រជាពលរដ្ឋនបានរាយការណ៍ ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍។ ខណៈពេលនោះ ក៏ស្រាប់តែឃើញជនសង្ស័យនបានលោតពីលើផ្ទះជាន់ទីមួយ ចំណុចកើតហេតុខាងលើ ចុះមកក្រោមក៏ត្រូវបានប្រជាពលរដ្ឋចាប់បាន។

សាក្សីបន្តថា អគ្គីភ័យនេះបានឆេះយ៉ាងខ្លាំង បណ្តាលឲ្យស្រ្តីម្នាក់ដែល រស់នៅផ្ទះជិតកន្លែងកើតហេតុ ភ័យរហូតដល់សន្លប់ស្តូកស្តឹង ត្រូវបានរថយន្តសង្រ្គោះ ដឹកទៅមន្ទីរពេទ្យ និងមានតាចាស់យាយចាស់២នាក់ ដែលរស់នៅក្នុងផ្ទះខាងក្រោម ជាប់កន្លែងឆេះ ត្រូវបានសមត្ថកិច្ចបីយកចេញ ទៅដាក់កន្លែងសុវត្ថិភាព។

អគ្គីភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១៤គ្រឿង បាញ់អស់ចំនួន៤គ្រឿង រលត់ទៅវិញនៅវេលាម៉ោង៩និង១០នាទីយប់ នៅថ្ងៃខែឆ្នាំដដែល។

តាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីអគ្គីភ័យនេះ មកពីបុរសបែកថ្នាំម្នាក់ដុតក្រដាស់ឡាំង បណ្តាលឲ្យឆេះពិដានក្នុងផ្ទះទាំងស្រុង មិនមានឆេះទ្រព្យសម្បតិ្ត និងរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!