ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិចិន បើករថយន្ត Audi បុកបុរសម្នាក់ របួសធ្ងន់

1 ខែ មុន 35 តូ សុផល

ខេត្តកោះកុង៖ នៅវេលាម៉ោង ១ និង ១០នាទីរសៀល ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ នៅចំណុច ផ្លូវបំបែក វិថីសាយភូថង ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ 

ខេត្តកោះកុង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត បុកនឹងម៉ូតូ បង្កឡើង ដោយរថយន្ត Audi ព៌ណ ស ពាក់ស្លាកលេខ ភ្នំពេញ 2AO -2727 បើកបរ ដោយជនជាតិចិនឈ្មោះ ZHANG. JUNHONG ភេទប្រុស បានបើកបុកម៉ូតូ Wave ពណ៌លឿង គ្មានស្លាកលេខ បើកបរ ដោយ ឈ្មោះ ទង វិច្ឆកា  ជនជាតិខ្មែរ មានទីលំនៅ ភូមិភ្ងាស  ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលឲ្យរងរបួសធ្ងន់ ត្រង់ក្បាល ។

 

ក្រោយកើតហេតុ កម្លាំងជំនាញចុះពិនិត្យកន្លែង កើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅ មន្ទីពេទ្យ បង្អែកស្រុកស្រែអំបិល ចំណែកឯវត្ថុតាងទាំងរថយន្ត និងម៉ូតូ បានយករក្សាទុក នៅស្នាក់ការនគរបាលសន្តិសុខកូនកុក ដើម្បីធ្វើការដោះស្រាយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!