ព្រឹតិ្តការណ៍ថ្មីៗ

អាណិតណាស់! តារាកំប្លែង នាយតាក់ស៊ី ​ប្រកាសថានឹងលាឈប់ពីសិល្បៈ ដោយទៅបួសជាព្រះសង្ឃជារៀងរហូត ព្រោះតែមូលហេតុទាំងនេះ

3 ខែ មុន 150 តូ សុផល

រាជធានីភ្នំពេញ​ ៖ នាយ តាក់ស៊ី តារាកំប្លែងប្រចាំក្រុមពែកមីដែលបងប្អូនស្គាល់ច្បាស់ថាពូកែសំនួនវោហាស័ព្ទធ្វើឲ្យបងប្អូនផ្ទុះសំណើចមិនចេះរីងស្ងួត។ ថ្មីនេះលោកហាក់ពុំសូវឃើញមានវត្តមាននៅក្នុងបណ្តាញសង្គមសិល្បៈប៉ុន្មាននោះឡើយ ព្រោះតែខ្លួនមានជម្ងឺរ៉ាំរ៉ៃដែលបង្កឲ្យជាផលលំបាកក្នុងការសម្តែង។ យ៉ាងណាមិញស្រាប់តែថ្មីៗនេះគេទទួលបានដំណឹងថាលោកនឹងលាឈប់ពីសិល្បៈ ដោយនឹងទៅបួសជាព្រះសង្ឃរហូត។

នេះបើតាមប្រភពលោក អ៊ឹម ជីវ៉ា ដែលបានបង្ហោះរៀបរាប់ឲ្យដឹងថា «ជួយ Share លើកទឹកចិត្តគាត់មួយផង អាណិតតារាកំប្លែង នាយតាក់សុី ណាស់! ផ្អាកពីសិល្បៈបែជាទៅបួសព្រះសង្ឃរហូត ដោយសាតែជំងឺរ៉ាំរ៉ៃខ្លាំងពេក!! ខ្ញុំស្គាល់បងតាក់សុី ១៤ឆ្នាំហើយ ក្នុងឆ្នាំ២០០៥ គឺតាំងពីគាត់កំប្លែងនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣មកម៉្លេះ។ គាត់ខំប្រឹងប្រែងតស៊ូ និងសិល្បៈណាស់បានតិចតួច គាត់មិនដែលមាត់ករដូចគេទេអោយតែហៅគាត់ទៅកំប្លែង! កន្លងមកខ្ញុំ និងគាត់មិនសូវជាបានជួបគ្នាទេដោយសារ រវល់រៀងៗខ្លួន។ តែអ្វីដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើល និងហួសចិត្តនោះគឺ ខ្ញុំកំពុងតែអង្គុយហូបបាយស្រាប់តែគាត់ដើមកប្រាប់ខ្ញុំថា: ជីវ៉ាអើយបងជិតផ្អាកពីសិល្បៈហើយ ខ្ញុំសួរគាត់វិញថា ថីបានបងឯងឈប់? គាត់ថាគាត់ទៅបួសរហូត!!

ខ្ញុំសួរថា ចុះក្រុមគ្រួសារប្រពន្ធកូន? គាត់ឆ្លើយថា ខ្ញុំទៅបួសនេះគឺមិនយកអ្វីទៅទាំងអស់គឺសុំផ្ញើខ្លួនតែលើព្រះសង្ឃទេ ហើយខ្ញុំក៏បានប្រាប់ប្រពន្ធខ្ញុំដែរថា អោយគាត់ទៅរកអ្នកណាថ្មីទៅ ខ្ញុំសុខចិត្តលះបងទាំងអស់! បងតាក់សុីគាត់និយាយទាំងទឹកមុខក្រៀមក្រំថា ខែ៥ គឺខែឧសភានេះបងទៅបួសហើយ រាល់ថ្ងៃបងមិនអាចទប់នឹងជំងឺទឹកនោមផ្អែម និងជំងឺផ្សេងទៀតបានទេ។

បងពិបាកទ្រាំណាស់ប្អូនអើយ! ពេលខ្លះថប់ដង្ហើមសន្លប់ស្ទើរាល់ថ្ងៃក៏មាន។ ខ្ញុំប្រាប់គាត់ថាម៉េចក៏បងមិនទៅពេទ្យគាត់ថាគាត់ទៅអស់ ហើយតែពិបាកណាស់អូនអើយ គាត់និយាយទាំងទឹកមុខក្រៀមក្រំ។ ខ្ញុំពិតជាអាណិត បងតាក់សុី ណាស់ អ្វីដែលខ្ញុំអាចជួយបងបានមានតែផ្តល់កម្លាំងចិត្តអោយបងឆាប់ជាពីជំងឺ សូមបងកុំអស់សង្ឃឹម»៕​ (ម៉េង)

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!